ចារកម្មលោកខាងលិចថា អ៊ីរ៉ង់ មិនផលិតគ្រាប់បែកនុយក្លេអ៊ែរ ដូច អាមេរិក ចោទនោះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចារកម្មលោកខាងលិចថា អ៊ីរ៉ង់ មិនផលិតគ្រាប់បែកនុយក្លេអ៊ែរ ដូច អាមេរិក ចោទនោះទេ

ចារកម្មលោកខាងលិចថា អ៊ីរ៉ង់ មិនផលិតគ្រាប់បែកនុយក្លេអ៊ែរ ដូច អាមេរិក ចោទនោះទេ

តេហេរ៉ង់ ៖ ទីភ្នាក់ងារចារកម្មរបស់លោកខាងលិចមើលមិនឃើញសញ្ញាដែលថា អ៊ីរ៉ង់កំពុងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតផលិតជាគ្រាប់បែកនុយក្លេអ៊ែរ ដូចការចោទប្រកាន់របស់អាមេរិកនោះទេ ។ នេះបើតាម The New York Times ចេញផ្សាយ កាលពីថ្ងៃអាទិត្យ ។

Advertisement

ប្រភពដដែលបញ្ជាក់ថា សូម្បីតែទីតាំងរោងចក្រនុយក្លេអ៊ែរ Natanz និង Isfahan ដែលរងការវាយប្រហារកាលពីឆ្នាំមុន ក៏មិនមានការពង្រឹង ដើម្បីដំណើរការផលិតគ្រាប់បែកបរិមាណូនោះដែរ ។

បើតាម RT, របាយការណ៍នេះ ត្រូវបានបង្ហាញ បន្ទាប់ពី លោក Donald Trump ប្រធានាធិបតីអាមេរិកនិយាយថា លោកបានកំណត់ពេលវេលា សម្រាប់កិច្ចចរចា លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់រួចរាល់អស់ហើយ ប៉ុន្តែលោកព្រមានថា ប្រសិនបើកិច្ចព្រមព្រៀងនេះមិនត្រូវបានធ្វើឡើងនោះទេ អ្វីៗនឹងហួសពេល ។

កាលពីខែមិថុនា ឆ្នាំ ២០២៥ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកបំផ្លាញ ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយអះអាងថា ជាការរារាំង ទីក្រុងតេហេរ៉ង់ មិនឲ្យទទួលបានមហិច្ឆតាអាវុធនុយក្លេអ៊ែរ ។

ជាមួយគ្នានេះ ភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កាន់តែពុះកញ្ជ្រោល បន្ទាប់ពីនាវាផ្ទុកយន្តហោះអាមេរិក USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿងប្រដាប់ដោយមីស៊ីល Tomahawk បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីសប្តាហ៍មុន។

ប៉ុន្តែ អ៊ីរ៉ង់ក៏បានព្រមានលោក Trump ម្តងហើយម្តងទៀត កុំឲ្យធ្វើដើរផ្លូវខុសឲ្យសោះ ព្រោះថា កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ត្រៀមខ្លួនផ្ទុះអាវុធខ្លាំងជាងពេលណាៗទាំងអស់ ដើម្បីការពារប្រទេស ជាពិសេសអ៊ីរ៉ង់នឹងធ្វើឲ្យអាមេរិក និងអ៊ីស្រាអែលរងការឈឺចាប់មិនធ្លាប់មានចំពោះការឈ្លានពានណាមួយពីសត្រូវទាំងនេះ៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា