លោក ត្រាំ អញ្ជើញលោក តូ ឡឹម ទៅអាមេរិក ក្រោយវៀតណាម ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ អញ្ជើញលោក តូ ឡឹម ទៅអាមេរិក ក្រោយវៀតណាម ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព

លោក ត្រាំ អញ្ជើញលោក តូ ឡឹម ទៅអាមេរិក ក្រោយវៀតណាម ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញ លោក តូ ឡឹម ទៅបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក ក្រោយពេលដែលប្រទេសវៀតណាម ព្រមចូលរួម ក្នុងក្រុមប្រឹក្សាសន្តិភាព។

Advertisement

បើតាមសារព័ត៌មាន VN express កាលពីថ្ងៃចន្ទ, ការអញ្ជើញនេះ ធ្វើឡើង ក្នុងពេលដែលលោក Donald Trump បានផ្ញើសារលិខិត អបអរសាទរ លោក តូ ឡឹម ដែលទើបជាប់ឆ្នោត ម្តងទៀត ឲ្យធ្វើជាអគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម និង ស្វាគមន៍ការសម្រេចចិត្ត របស់ប្រទេសមួយនេះ ក្នុងការចូលរួមគំនិតផ្តួចផ្តើម ក្រុមប្រឹក្សាសន្តិភាព។

លោក Trump បាននិយាយថា លោកមានទំនុកចិត្តថា វៀតណាម-អាមេរិក នឹងបន្តធ្វើឱ្យស៊ីជម្រៅ លើគ្រប់វិស័យ រាប់ចាប់ពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម រហូតដល់សន្តិសុខ ការពារជាតិ ព្រមទាំង ការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន ហើយ បានសម្តែងក្តីសង្ឃឹមថា លោកនឹងស្វាគមន៍ លោក អគ្គលេខាធិការ ឡឹម មកកាន់សហរដ្ឋអាមេរិក នៅពេលវេលា ដ៏សមស្របមួយ។

ក្នុងលិខិតអបអរសាទរ, លោក Donald Trump អះអាងថា ការបន្តតួនាទីដឹកនាំ របស់លោក តូ ឡឹម បានកើតមានឡើង ចំពេលដែល វៀតណាម និងសហរដ្ឋអាមេរិក កំពុងបន្តឆ្ពោះទៅមុខ ជាមួយនឹងលទ្ធផលវិជ្ជមាន ដែលសម្រេចបាន ក្នុងទំនាក់ទំនងទ្វេភាគី ក្នុងប៉ុន្មានឆ្នាំ ថ្មីៗនេះ។
លោក​សង្ឃឹមថា ភាគីទាំងពីរនឹងធ្វើឱ្យមានការវិវឌ្ឍ ជាវិជ្ជមាន ក្នុងពេលឆាប់ៗនេះ ក្នុងការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម ​ដោយស្មើភាព និងមានតុល្យភាព លើកកម្ពស់វិបុលភាពរួម បន្ថែមទៀត។

លោក ត្រាំ បានស្វាគមន៍ ចំពោះការសម្រេចចិត្ត របស់វៀតណាម ក្នុងការចូលរួមគំនិតផ្តួចផ្តើមក្រុមប្រឹក្សាសន្តិភាព ហើយបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់ វៀតណាម ក៏ដូចជា ទំនាក់ទំនងវៀតណាម-អាមេរិក លើកិច្ចសហប្រតិបត្តិការ លើកកម្ពស់សន្តិភាព ការការពារសេរីភាព អធិបតេយ្យភាព ព្រមទាំង ឯករាជ្យភាពរបស់ប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និង ពិភពលោកទាំងមូល៕

ប្រភពពី VNexpress ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា