វេណេស៊ុយអេឡា និងអាមេរិក ពិភាក្សាអំពីការផ្លាស់ប្តូរ ក្រោយលោក ម៉ាឌូរ៉ូ អស់អំណាច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វេណេស៊ុយអេឡា និងអាមេរិក ពិភាក្សាអំពីការផ្លាស់ប្តូរ ក្រោយលោក ម៉ាឌូរ៉ូ អស់អំណាច

វេណេស៊ុយអេឡា និងអាមេរិក ពិភាក្សាអំពីការផ្លាស់ប្តូរ ក្រោយលោក ម៉ាឌូរ៉ូ អស់អំណាច

ការ៉ាកាស ៖ រដ្ឋាភិបាលថ្មី របស់វេណេស៊ុយអេឡា និង សហរដ្ឋអាមេរិក បានពិភាក្សាគ្នា អំពីការផ្លាស់ប្តូរ បន្ទាប់ពី លោក ម៉ាឌូរ៉ូ អស់អំណាច។

Advertisement

ប្រធានាធិបតី បណ្តោះអាសន្ន របស់វេណេស៊ីយអេឡា លោកស្រី Delcy Rodriguez បានពង្រឹងរដ្ឋាភិបាលថ្មីរបស់ខ្លួន កាលពីថ្ងៃចន្ទ ដោយបានតែងតាំងសមាជិកគណៈរដ្ឋមន្ត្រី ជាច្រើន។ លោកស្រី បានទទួលជួបជាមួយអ្នកការទូតកំពូលថ្មី របស់អាមេរិក នៅទីក្រុង Caracas ដើម្បីដោះស្រាយ ការផ្លាស់ប្តូរ របស់ប្រទេស បន្ទាប់ពីការបណ្តេញ លោក Nicolas Maduro ចេញពីតំណែង។

លោកស្រី Laura Dogu ភារធារីរបស់ទីក្រុងវ៉ាស៊ីនតោន ប្រចាំប្រទេសវេណេស៊ុយអេឡា បានប្រកាសនៅលើបណ្តាញសង្គម X ថា លោកស្រីបាននិយាយ ជាមួយលោកស្រី Rodriguez អំពីផែនការ របស់សហរដ្ឋអាមេរិក សម្រាប់ ស្ថិរភាព ការងើបឡើងវិញ នៃសេដ្ឋកិច្ច, ការផ្សះផ្សា និងការផ្លាស់ប្តូរ។ យ៉ាងណា មិនច្បាស់ភ្លាមៗថា តើ លោកស្រី Dogu មានន័យយ៉ាងណា ចំពោះការផ្លាស់ប្តូរ នេះទេ។

លោក Maduro បានកាន់អំណាច តាំងពីឆ្នាំ ២០១៣ រហូតដល់កងកម្លាំងអាមេរិក បានវាយឆ្មក់ចូលប្រទេស និងចាប់ខ្លួនរូបលោក ប៉ុន្តែ រដ្ឋាភិបាលរបស់លោក ភាគច្រើន នៅតែរក្សា មុខតំណែង។

រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil បាននិយាយ បន្ទាប់ពីកិច្ចប្រជុំថា ការផ្តោតខាងការទូតឆ្ពោះទៅមុខ នឹងពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាភាពខុសគ្នា និង ភាពចម្រូងចម្រាស ជាប្រវត្តិសាស្ត្រ រវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា។
លោកបានបន្ថែមថា «យើងបានពិនិត្យមើលរបៀបវារៈរួម ជាពិសេស លើថាមពល ពាណិជ្ជកម្ម និងនយោបាយ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា