ក្រុមហ៊ុន ៧៥% របស់ជប៉ុន ប្រើប្រាស់ AI | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុន ៧៥% របស់ជប៉ុន ប្រើប្រាស់ AI

ក្រុមហ៊ុន ៧៥% របស់ជប៉ុន ប្រើប្រាស់ AI

តូក្យូ ៖ ការស្ទង់មតិមួយបង្ហាញថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា (AI) កំពុងក្លាយជាកម្លាំងចលករ ក្នុងការធ្វើបរិវត្តកម្មក្រុមហ៊ុន ឧស្សាហកម្ម និងការរស់នៅប្រចាំថ្ងៃនៅក្នុងប្រទេសជប៉ុន ។

Advertisement

ជាក់ស្តែង ៧៥ភាគរយនៃក្រុមហ៊ុនដែលដំណើរការនៅប្រទេសជប៉ុន កំពុងប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រតិបត្តិការអាជីវកម្ម ។ តួលេខនេះ កើនឡើងដល់ទៅ ១១ភាគរយ បើធៀបនឹងប្រមាណ ៥ឆ្នាំមុន ។

យោងតាមការស្ទង់មតិរបស់ក្រសួងហិរញ្ញវត្ថុជប៉ុន ដែលចាប់ផ្តើមពីខែធ្នូឆ្នាំមុន ដល់ខែមករាឆ្នាំនេះ បានបង្ហាញថា មានក្រុមហ៊ុនច្រើនជាង ១,១០០ បានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងប្រតិបត្តិការអាជីវកម្ម ។

បើតាមសារព័ត៌មាន NHK ចេញផ្សាយថ្ងៃទី២ ខែកុម្ភៈ, ការប្រើប្រាស់ AI បានកើនឡើងពី ១៩ភាគរយដល់ទៅ ៨៩ភាគរយក្នុងក្រុមហ៊ុនធំៗ ។ ក្នុងចំណោមអាជីវកម្មខ្នាតមធ្យម ការប្រើប្រាស់ AI បានហក់ឡើងពី ៨ភាគរយដល់ ៦៦ភាគរយ ។ រីឯការប្រើប្រាស់ AI ក្នុងក្រុមហ៊ុនតូចៗវិញ ក៏បានកើនឡើងពី ៤ភាគរយដល់ ៦៥ភាគរយផងដែរ ។

យោងតាមការស្ទង់មតិដដែល អត្ថប្រយោជន៍នៃការប្រើប្រាស់ AI រួមមានការប្រមូលព័ត៌មាន ការគាំទ្របច្ចេកទេស ផ្តល់ការបណ្តុះបណ្តាលដល់បុគ្គលិក និងការអភិវឌ្ឍន៍ជាដើម ។

ក្រៅពីអត្ថប្រយោជន៍ ក៏មានក្រុមហ៊ុនមួយចំនួនរអ៊ូរទាំផងដែរថា ពួកគេខ្វះបុគ្គលិក ឬអ្នកជំនាញប្រើប្រាស់ AI ខណៈដែលក្រុមហ៊ុនផ្សេងទៀតសម្តែងការព្រួយបារម្ភ អំពីហានិភ័យបែកធ្លាយព័ត៌មាន ដោយសារការជឿនលឿនផ្នែកបច្ចេកវិទ្យា ៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា