លោក ត្រាំ ថា មានវិធីងាយៗ ជួយ UN ឲ្យមានលុយឡើងវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា មានវិធីងាយៗ ជួយ UN ឲ្យមានលុយឡើងវិញ

លោក ត្រាំ ថា មានវិធីងាយៗ ជួយ UN ឲ្យមានលុយឡើងវិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លោកមានវិធីងាយៗ ជួយឲ្យ អង្គការសហប្រជាជាតិ មានលុយចាយឡើងវិញ ប្រសិនបើ UN ស្នើសុំជំនួយពីរូបលោក។

Advertisement

ការលើកឡើងនេះ បានធ្វើឡើង បន្ទាប់ពីអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានព្រមាន កាលពីសប្តាហ៍មុនថា ស្ថាប័នពិភពលោកមួយនេះ កំពុងប្រឈមនឹងហានិភ័យនៃ ការដួលរលំផ្នែកហិរញ្ញវត្ថុ ដោយសារតែរដ្ឋសមាជិកមួយចំនួន មិនបានបង់វិភាគទាន។ លោក ព្រមានថា អាចនឹងអស់ថវិកា សម្រាប់ចំណាយ លើកម្មវិធីសំខាន់ៗ ត្រឹមខែកក្កដា ខាងមុខ។

បើតាម RT, លោក Trump បានប្រាប់សារព័ត៌មាន Politico កាលពីថ្ងៃអាទិត្យថា លោកមិនបានដឹងពីបំណុល របស់សហរដ្ឋអាមេរិក ចំពោះអង្គការសហប្រជាជាតិនោះទេ ប៉ុន្តែ លោក បានអះអាងថា លោក អាចដោះស្រាយបញ្ហាបានយ៉ាងងាយស្រួល និងធ្វើឱ្យប្រាកដថា ប្រទេសផ្សេងៗទៀត បានបង់វិភាគទាន ផងដែរ។

ប្រធានាធិបតីអាមេរិករូបនេះ បាននិយាយថា ប្រសិនបើមន្ត្រី UN មកជួបលោក, នោះលោកនឹងទូរស័ព្ទ ទៅប្រទេសជាសមាជិក ឲ្យផ្ញើមូលប្បទានប័ត្រមក ក្នុងរយៈពេល ត្រឹមប៉ុន្មាននាទី។ លោក Trump អះអាងថា លោកធ្លាប់ធ្វើបែបនេះ ដូចករណី ប្រាប់ឲ្យរដ្ឋសមាជិកបង់វិភាគទាន ដល់អង្គការ NATO។

យ៉ាងណា មន្ត្រី UN ដែលមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន ABC កាលពីថ្ងៃសុក្រថា ទីក្រុងវ៉ាស៊ីនតោន ជំពាក់ប្រាក់វិភាគទាន ចំនួន ២.២ ពាន់លានដុល្លារ និង ១.៨ ពាន់លានដុល្លារផ្សេងទៀត សម្រាប់កញ្ចប់ដាច់ដោយឡែក លើប្រតិបត្តិការរក្សាសន្តិភាព។

សារព័ត៌មាន New York Times បានរាយការណ៍ថា ស្ថានភាពហិរញ្ញវត្ថុ គឺ អាក្រក់ខ្លាំងណាស់ ដែលអាចបង្ខំឲ្យអង្គការសហប្រជាជាតិ បោះបង់ចោលទីស្នាក់ការកណ្តាលរបស់ខ្លួន នៅទីក្រុងញូវយ៉ក។

ប៉ុន្តែ លោក Trump បានច្រានចោលរឿងនេះ ដោយទទូចថា មិនអាចចាកចេញពីទឹកដីអាមេរិកបានទេ ព្រោះ UN មានសក្តានុពល យ៉ាងខ្លាំង៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា