អេស្ប៉ាញចង់ហាមក្មេង ក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេស្ប៉ាញចង់ហាមក្មេង ក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម

អេស្ប៉ាញចង់ហាមក្មេង ក្រោម១៦ឆ្នាំ លេងបណ្តាញសង្គម

ម៉ាឌ្រីដ ៖ អេស្ប៉ាញ ចង់ហាមឃាត់ ក្មេងអាយុ ក្រោម១៦ឆ្នាំ មិនឲ្យលេងប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីការពារពួកគេ ពីមាតិកាដែលបង្កគ្រោះថ្នាក់ ដូចជា រូបភាពអាសអាភាស, អំពើហិង្សា គ្រឿងញៀន ជាដើម។

Advertisement

លោក នាយករដ្ឋមន្ត្រី Pedro Sánchez បានលើកឡើង ពីផែនការនេះ ប្រាប់កិច្ចប្រជុំកំពូលមួយ នៅទីក្រុងឌូបៃ កាលពីថ្ងៃអង្គារ។

លោកថា «វេទិកានានា នឹងត្រូវបានទាមទារ ដើម្បីអនុវត្ត ប្រព័ន្ធផ្ទៀងផ្ទាត់អាយុ ដែលមានប្រសិទ្ធភាព»។ មេដឹកនាំ សង្គមនិយម រូបនេះ ក៏បានសន្យាថា នឹងផ្លាស់ប្តូរ ច្បាប់អេស្ប៉ាញ ដើម្បីធ្វើឱ្យនាយកប្រតិបត្តិនៃវេទិកាបច្ចេកវិទ្យា ប្រឈមមុខនឹងការទទួលខុសត្រូវព្រហ្មទណ្ឌ ចំពោះការខកខាន ក្នុងការដកចេញនូវមាតិកា ដែលខុសច្បាប់ ឬ ស្អប់ខ្ពើម។

គួរបញ្ជាក់ថា អូស្ត្រាលី ក្លាយជាប្រទេសដំបូងគេ លើពិភពលោក ដែលហាមឃាត់ក្មេងជំទង់ពី វេទិកាពេញនិយមបំផុត រួមទាំង Facebook, Instagram និង TikTok កាលពីខែធ្នូ ឆ្នាំមុន។ បារាំង និង ព័រទុយហ្គាល់ ក៏បានព្យាយាមធ្វើតាមដែរ។

អេស្ប៉ាញ បានចូលរួមជាមួយប្រទេស ដាណឺម៉ាក, ក្រិក និង បារាំង ដឹកនាំការជំរុញឱ្យមានសកម្មភាព ស្រដៀងគ្នានេះ នៅទូទាំងសហភាពអឺរ៉ុប៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា