ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គាំទ្រ A.C.U. លើប្រតិបត្តិការលុបបំបាត់ការប្រឡងជំនួស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គាំទ្រ A.C.U. លើប្រតិបត្តិការលុបបំបាត់ការប្រឡងជំនួស

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គាំទ្រ A.C.U. លើប្រតិបត្តិការលុបបំបាត់ការប្រឡងជំនួស

ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានគាំទ្រអង្គភាពប្រឆាំងអំពើពុករលួយ លើប្រតិបត្តិការបង្រ្កាប និងទប់ស្កាត់ការប្រឡងជំនួស ដែលមិនមែនសំដៅលើការចាប់បុគ្គលណានោះទេ ប៉ុន្តែវាជាគោលការណ៍ច្បាប់ ដែលអង្គភាពប្រឆាំងអំពើពុករលួយត្រូវបង្ការទប់ស្កាត់អំពើពុករលួយ ដើម្បីសម្រេចគោលដៅពិតប្រាកដរបស់ច្បាប់ គឺលុបបំបាត់បាតុភាពប្រឡងជំនួសឱ្យបានទាំងស្រុង ។

Advertisement

នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំលើកទី៦ អាណត្តិទី៤ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ក្រោមវត្តមានសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ នារសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ។

ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទីអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា អង្គភាពនេះបានចូលរួមសង្កេតការណ៍ក្នុងដំណើរការប្រឡងជ្រើសរើសចំនួន ៣ រួមមាន៖ការប្រឡងជ្រើសរើសបេក្ខជន ចូលសិក្សាថ្នាក់វេជ្ជបណ្ឌិតឯកទេស នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦, ការប្រឡងជ្រើសរើសមន្រ្តីជាប់កិច្ចសន្យាសម្រាប់បម្រើការនៅសាលាខេត្តកណ្តាល និងការប្រឡងជ្រើសរើសនិសិ្សតចូលរៀនថ្នាក់ឆ្នាំទី១ កម្រិតបរិញ្ញាបត្ររង នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល។

ចំពោះដំណើរការប្រឡងចូលតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលរយៈពេល ២ថ្ងៃ គឺថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦ រៀបចំដោយគណៈកម្មការប្រឡងថ្នាក់ជាតិក្នុងវិស័យសុខាភិបាល ACU បានចាត់បញ្ជូនមន្ត្រីជំនាញ ២៦២នាក់ ជាកម្លាំងចំហសម្រាប់សង្កេតការណ៍ដំណើរការប្រឡង ព្រមទាំងកម្លាំងសម្ងាត់មួយចំនួនទៀតផងដែរ ។

ក្នុងដំណើរការថ្ងៃទី១ មន្ត្រីជំនាញ ACU បានរកឃើញអ្នកគប់គិតគ្នា ៤នាក់ ក្នុងការស៊ីឈ្នួលប្រឡងជំនួសបេក្ខជន។ មេខ្លោងទាំងពីរខាងលើបានទទួលប្រាក់៨ពាន់ដុល្លារ ពីបេក្ខជនម្នាក់ៗ ហើយប្រគល់ឱ្យអ្នកស៊ីឈ្នួលប្រឡងជំនួសចំនួន ២ ទៅ ៣ពាន់ដុល្លារ ក្នុងបេក្ខជនម្នាក់ ដែលបានបន្លំខ្លួនចូលប្រឡងជំនួស។

នេះមិនមែនជាករណីថ្មីនោះទេ។ ជាក់ស្ដែង បើតាមសេចក្ដីជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានបេក្ខជន ៤នាក់បានក្លែងខ្លួនជានិស្សិត ដើម្បីប្រឡងជំនួសបេក្ខជន ក្នុងការប្រឡងថ្នាក់ជាតិ ជ្រើសរើសនិស្សិតចូលរៀនថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន នៅតាមគ្រឹះស្ថានបណ្ដុះបណ្ដាល ក្នុងវិស័យសុខាភិបាលផងដែរ៕

អត្ថបទ៖ វណ្ណលុក
រូប៖ គ្រី សម្បត្តិ

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា