ប្រធានរដ្ឋឡាវអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានរដ្ឋឡាវអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ

ប្រធានរដ្ឋឡាវអញ្ជើញមកដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត (SISOULITH Thongloun) អគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ តបតាមការយាងអញ្ជើញរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរម នាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។

Advertisement

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋនេះ ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង សព្វព្រះរាជហឬទ័យ រាជានុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ចូលគាល់​ដើម្បី​ធ្វើសវនការ និងប្រោសប្រទានពិធីលៀងសាយភោជន៍ ជាកិត្តិយសជូនឯកឧត្តម​អគ្គ​លេ​ខា​​ធិការបក្សនៅព្រះបរមរាជវាំងផងដែរ ។

ឯកឧត្តមអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ គ្រោងអញ្ជើញដាក់កម្រង​ផ្កាគោរព​វិញ្ញាណ​ក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌ បព្រះបរមរូប ព្រះករុណា ព្រះបាទសម្តេច​ព្រះ​នរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ក៏មានជំនួបកំពូលជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាផងដែរ ។ ក្រៅពីកម្មវិធីទស្សនកិច្ចផ្លូវរដ្ឋហើយនោះ ឯកឧត្តម ថងលុន ស៊ីសុលីត ក៏មានកម្មវិធីក្នុងក្របខណ្ឌបក្សនយោបាយផងដែរ ។

ប្រវត្តិសង្ខេបរបស់ឯកឧត្ដម ថងលុន ស៊ីសុលីត៖

ជីវិត, ការងារ, ការអប់រំ និងនយោបាយ៖ ឯកឧត្ដម ថងលុន ស៊ីសុលីត គឺជាអ្នកនយោបាយឡាវមួយរូប ដែលធ្លាប់បាន កាន់ តំណែងជានាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានាធិបតី ឬប្រធានរដ្ឋឡាវ។ មិនតែប៉ុណ្ណោះឯកឧត្ដម ក៏ជាសមាជិកលំដាប់លេខ រៀងទី៤ នៃការិយាល័យនយោបាយរបស់គណបក្សបដិវត្តន៍ប្រជាជនឡាវផងដែរ។

ឯកឧត្ដម ស៊ីសុលីត កើតនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៤៥ នៅក្នុងខេត្ត Houa Phan ប្រទេសឡាវ ។ ឯកឧត្ដម បានសិក្សា នៅឯសាលាគរុកោសល្យ Neo Lao Hak Sat ក្នុងខេត្ត Houa phan ពីឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៦៩។ ឯកឧត្ដម បានទៅបន្តការ សិក្សានៅអតីតសហភាពសូវៀត និងប្រទេសវៀតណាម ហើយបរិញ្ញាបត្រធំៗ ដែលលោកទទួលបាននោះគឺ បណ្ឌិតខាង ទស្សនៈវិជ្ជា និងអនុបណ្ឌិតអក្សរសាស្ត្រ និងអក្សរសិល្ប៍ ។ ក្រៅពីភាសាឡាវ ឯកឧត្ដម ស៊ីសុលីត ក៏អាចនិយាយភាសារុស្ស៊ី វៀតណាម និងអង់គ្លេសផងដែរ ។

ឯកឧត្ដម ស៊ីសុលីត បានក្លាយជាអនុរដ្ឋមន្ត្រីការបរទេសឡាវ នៅឆ្នាំ១៩៨៧ ហើយក្រោយមកទៀត កាន់តំណែងជា រដ្ឋមន្ត្រីការងារ និងសុខមាលភាពសង្គម ព្រមទាំងជាប្រធាន គណៈកម្មាធិការកិច្ចការការបរទេស នៃសភាជាតិឡាវ ។

ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ឯកឧត្ដម ស៊ីសុលីត បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រីឡាវ និងជាប្រធានគណៈកម្មាធិការផែន ការរដ្ឋ។ ពីឆ្នាំ២០០៦ ដល់ដើមឆ្នាំ២០១៦ ឯកឧត្ដម បម្រើការងារជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ហើយរហូត ដល់ខែមេសា ឆ្នាំ២០១៦ ទើបឯកឧត្ដម ស៊ីសុលីត ក្លាយជានាយករដ្ឋមន្ត្រីឡាវ រហូតដល់ឆ្នាំ២០២១ ។

នៅខែមីនា ឆ្នាំ២០២១ ឯកឧត្ដម បានជាប់ឆ្នោត ជាប្រធានាធិបតី នៃប្រទេសឡាវ ៕

ដោយ: វណ្ណលុក
រូបភាពៈAKP

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា