លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi អាចទៅជួប លោក Kim Jong Un ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi អាចទៅជួប លោក Kim Jong Un ​

លោកស្រី នាយករដ្ឋមន្ត្រីជប៉ុន Takaichi អាចទៅជួប លោក Kim Jong Un ​

តូក្យូ ៖ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អាចនឹងទៅជួបចរចា ជាមួយ លោក Kim Jong Un ដល់កូរ៉េខាងជើង នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post កាលពីថ្ងៃព្រហស្បតិ៍។

Advertisement

បើតាមប្រភពដដែល, សម្រាប់ដំណើរទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើលនេះ លោកស្រី មានគោលបំណង ធានាការវិលត្រឡប់ របស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ កាលពីទសវត្សរ៍មុន។

ដំណឹង ​ជុំវិញកិច្ចប្រជុំកំពូលជប៉ុន-កូរ៉េខាងជើង ​នេះ បានលេចលឺ តម្រុយចេញពីលោកសាស្ត្រាចារ្យ Tsutomu Nishioka ប្រធានសមាគមជាតិ «សម្រាប់ការជួយសង្គ្រោះជនជាតិជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយកូរ៉េខាងជើង»។

លោក បានប្រាប់ This Week in Asia ថា ទីក្រុងព្យុងយ៉ាង បានបង្ហាញការបើកចំហរ ក្នុងការពិភាក្សា ជាមួយទីក្រុងតូក្យូ ជាថ្នូរនឹងជំនួយមនុស្សធម៌ ជាបន្ទាន់ និង ទ្រង់ទ្រាយធំ ដែលអាចរួមបញ្ចូលទាំង អាហារ ឱសថ និង ជី។

លោក Nishioka បាននិយាយថា ព័ត៌មានផ្ទៃក្នុង បានមកពីទំនាក់ទំនង ភ្ជាប់ជាមួយកូរ៉េខាងជើង និង ការកត់សម្គាល់ចុងក្រោយ ពី លោកស្រី Takaichi ដែលចង់ផ្សះផ្សាការទូត ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un ។

លោកស្រី Takaichi ធ្លាប់បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃទី១៩ ខែមករា ថា «ដំណើរឆ្ពោះទៅរកការដោះស្រាយបញ្ហា នៃ ការចាប់ពង្រត់ ខ្ញុំចង់ឱ្យមេដឹកនាំប្រទេស ចូលរួមជជែកដោយផ្ទាល់ ទើបសម្រេចបានលទ្ធផលជាក់ស្តែង»។

យោងតាម លោក Nishioka, កិច្ចប្រជុំកំពូលបែបនេះ អាចកើតឡើងបាន ទំនងជាអាស្រ័យ លើ លទ្ធផលនៃការបោះឆ្នោតមុនអាណត្តិ នៅប្រទេសជប៉ុន នាពេលខាងមុខ ចំពេលដែលលោកស្រី Sanae Takaichi កំពុងស្វែងរកប្រជាប្រិយភាព គាំទ្រ៕

ប្រភពពី South China Morning Post ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា