អ៊ីរ៉ង់ ថា ជំនួបដំបូងជាមួយអាមេរិក វិជ្ជមានល្អ ចង់ចរចាថែម ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ថា ជំនួបដំបូងជាមួយអាមេរិក វិជ្ជមានល្អ ចង់ចរចាថែម ​

អ៊ីរ៉ង់ ថា ជំនួបដំបូងជាមួយអាមេរិក វិជ្ជមានល្អ ចង់ចរចាថែម ​

បរទេស ៖ អ៊ីរ៉ង់ រំពឹងថា នឹងមានកិច្ចពិភាក្សា ជាមួយអាមេរិក បន្ថែមទៀត បន្ទាប់ពីមានបរិយាកាសវិជ្ជមានល្អ អំឡុងការចរចា ដំបូង នៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រ។

Advertisement

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលដឹកនាំគណៈប្រតិភូ ទៅចូលរួមប្រជុំ នៅទីក្រុង Muscat បានអះអាងថា កិច្ចពិភាក្សា ផ្តោតទាំងស្រុង លើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលលោកខាងលិច ជឿជាក់ថា មានគោលបំណង បង្កើតគ្រាប់បែកបរមាណូ ប៉ុន្តែ ទីក្រុង តេហេរ៉ង់ អះអាងថា ទទូចធ្វើ ក្នុងគោលដៅសន្តិភាព តែប៉ុណ្ណោះ។

យ៉ាងណា លោក Abbas Araghchi រំពឹងថា នឹងរៀបចំការចរចា បន្ថែមទៀត ជាមួយសហរដ្ឋអាមេរិក ដោយលោកសាទរ ចំពោះបរិយាកាសត្រូវរូវគ្នា ក្នុងអំឡុងពេល មួយថ្ងៃ នៃ កិច្ចចរចា។ ប៉ុន្តែ លោកព្រមានប្រឆាំងនឹងការគំរាមកំហែង បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានលើកឡើងពីទិដ្ឋភាព នៃ សកម្មភាពយោធា ជាថ្មី។

នេះគឺជា កិច្ចពិភាក្សា លើកទីមួយ រវាងសត្រូវទាំងពីរ ចាប់តាំងពីសហរដ្ឋអាមេរិក បានចូលរួមជាមួយអ៊ីស្រាអែល សហការ វាយប្រហារលើទីតាំងនុយក្លេអ៊ែរ អ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំមុន។

មិនមានការអត្ថាធិប្បាយភ្លាមៗ ពីគណៈប្រតិភូអាមេរិក នោះទេ។ មន្ត្រីទីក្រុងវ៉ាស៊ីនតោន ទាំងនេះ ដឹកនាំដោយ បេសកជនប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff និងកូនប្រសារដ៏មានឥទ្ធិពល របស់ប្រធានាធិបតី Donald Trump គឺ លោក Jared Kushner ។

មុនពេលឈានដល់ការចរចា នៅពេលនេះ មានភាពតានតឹងខ្លាំង រវាងប្រទេសទាំងពីរ ពោលគឺចាប់តាំងពី នាវាខ្នាតយក្ស USS Abraham Lincoln អមដោយនាវាពិឃាតចំនួន ៣ គ្រឿង ប្រដាប់ដោយមីស៊ីល Tomahawk របស់អាមេរិក បានទៅដល់តំបន់មជ្ឈិមបូព៌ា កាលពីចុងខែមុន៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា