ជប៉ុនបោះឆ្នោតសភាជាន់ទាប នៅថ្ងៃនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុនបោះឆ្នោតសភាជាន់ទាប នៅថ្ងៃនេះ

ជប៉ុនបោះឆ្នោតសភាជាន់ទាប នៅថ្ងៃនេះ

តូក្យូ ៖ ប្រទេសជប៉ុនបានរៀបចំការបោះឆ្នោតសភាជាន់ទាប មុនអាណត្តិ នៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ នេះ ដោយការិយាល័យបោះឆ្នោត បើកទ្វារ ទាំងពីព្រឹកព្រលឹម។

Advertisement

យ៉ាងណា មនុស្សជិត ៤.៦លាននាក់បានបោះឆ្នោតមុនកាលកំណត់ កាលពីមួយសប្តាហ៍មុន នេះបើតាម BBC។

ក្រុមអភិរក្សនិយម របស់លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi ត្រូវបានគេព្យាករណ៍ថា នឹងឈ្នះសំឡេងភាគច្រើន។

លោកស្រី Takaichi បានចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីស្ត្រីដំបូង របស់ប្រទេសជប៉ុន កាលពីខែតុលា ប៉ុន្តែ បានប្រកាសរំលាយសភាចោល ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ ក្នុងការប៉ុនប៉ង ទាញយកប្រជាប្រិយភាពដំបូង របស់លោកស្រី ពង្រឹងអំណាច ក្នុងការសម្រេចចិត្ត លើគោលនយោបាយជាតិសំខាន់ៗ ខណៈដែលលោកស្រី ឡើងកាន់តំណែងបន្ត ពីអ្នកចាស់ តាមរយៈការបោះឆ្នោតក្នុងបក្ស ដែលមិនមែនជាការបោះឆ្នោតសកល។

បើតាម NHK, មាន ៤៦៥ អាសនៈ សម្រាប់ដាក់ឲ្យប្រជែង ដណ្តើមយក។ ពិន្ទុគោល សម្រាប់សភាជាន់ទាប ភាគច្រើន គឺ ២៣៣ អាសនៈ។

បើតាម Nippon, នេះគឺការបោះឆ្នោតជាតិលើកដំបូង ចាប់តាំងពីគណបក្ស LDP ដែលមានលោកស្រី Takaichi ជាប្រធានថ្មី បានបង្កើតសម្ព័ន្ធភាព ជាមួយគណបក្ស Japan Innovation កាលពីខែតុលា ឆ្នាំមុន ពោលគឺ បន្ទាប់ពី គណបក្ស Komeito បានបោះបង់ភាពជាដៃគូ រយៈពេល ២៦ឆ្នាំរបស់ខ្លួន ជាមួយនឹងបក្ស LDP ។

បន្ទាប់ពីបែកបាក់, បក្ស Komeito បានចងសម្ព័ន្ធភាព ជាមួយគណបក្សប្រជាធិបតេយ្យរដ្ឋធម្មនុញ្ញនៃប្រទេសជប៉ុន ដើម្បីប្រមូលផ្តុំសមាជិកសភាជាន់ទាបរបស់ពួកគេ ប្រជែងតតាំងជាមួយបក្សកាន់អំណាច LDP៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា