សមាជបក្សពលករកូរ៉េ នឹងរៀបចំ ក្នុងខែនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សមាជបក្សពលករកូរ៉េ នឹងរៀបចំ ក្នុងខែនេះ

សមាជបក្សពលករកូរ៉េ នឹងរៀបចំ ក្នុងខែនេះ

ព្យុងយ៉ាង ៖ ថ្នាក់ដឹកនាំកូរ៉េខាងជើងគ្រោងរៀបចំសមាជគណបក្សពលករកូរ៉េ នៅក្នុងខែកុម្ភៈ នេះ ដែលនឹងក្លាយជាការរៀបចំ លើកដំបូង ចាប់តាំងពីឆ្នាំ២០២១។

Advertisement

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានប្រកាស នៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈនេះ ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ នៅក្នុងកិច្ចប្រជុំ របស់មេដឹកនាំកំពូល នៃគណបក្សពលករកូរ៉េ ហៅកាត់ WPK ដែលកំពុងកាន់អំណាច ដោយលោក Kim Jong Un ក៏មានវត្តមានចូលរួមផងដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍។

KCNA បានរៀបរាប់ថា «ការិយាល័យនយោបាយ នៃ គណៈកម្មាធិការកណ្តាល បក្ស WPK បានអនុម័ត ដោយមានការយល់ព្រមជាឯកច្ឆ័ន្ទ លើការសម្រេចចិត្តមួយ ស្តីពីការបើកសមាជ លើកទី៩ នៃ បក្ស WPK នៅទីក្រុងព្យុងយ៉ាង រដ្ឋធានីបដិវត្តន៍ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦»។

សមាជបក្សចុងក្រោយ ដែលជាលើកទី៨ របស់ប្រទេស ប្រដាប់អាវុធនុយក្លេអ៊ែរផ្តាច់មុខ មួយនេះ ត្រូវបានប្រារព្ធធ្វើឡើង កាលពីខែមករា ឆ្នាំ២០២១។

នៅឯការជួបជុំ នាពេលនោះ, លោក Kim Jong Un ត្រូវបានតែងតាំង ជាអគ្គលេខាបក្ស ដែលជាមុខតំណែង ពីមុន ត្រូវបានបម្រុងទុក សម្រាប់ឪពុក និងជាអ្នកកាន់តំណែងមុន គឺ លោក គីម ជុងអ៊ីល នៅក្នុងអ្វី ដែលអ្នកវិភាគ បាននិយាយថា គឺជាការផ្លាស់ប្តូរមួយ ដើម្បីពង្រឹងអំណាច របស់ Kim Jong Un៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា