សម្តេចធិបតី ៖ ចាប់តាំងពីដើមទី រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ៖ ចាប់តាំងពីដើមទី រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល

សម្តេចធិបតី ៖ ចាប់តាំងពីដើមទី រឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ទាក់ទងនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ថា តាំងពីការផ្ទុះអាវុធលើកទី១ រាជរដ្ឋាភិបាល បានគិតគូរជានិច្ចរឿងទឹកដី និងប្រជាជន គឺជាអាទិភាពចម្បងបំផុត ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី១០កុម្ភៈ ។

Advertisement

សម្តេចធិបតី បន្ថែមថា ក្នុងកិច្ចការព្រំដែន រាជរដ្ឋាភិបាល មិនមែនមានតែមួយមុខទេ តែជាការធ្វើយ៉ាងសកម្ម និងជាប់ជាប្រចាំ ហើយរដ្ឋាភិបាល មិនបោះបង់កាតព្វកិច្ចក្នុងការការពារអធិបតេយ្យភាពទឹកដី អាយុជីវិត និងសុខទុក្ខប្រជាជន ជាពិសេស អ្នករស់នៅព្រំដែន និងជនភៀសសឹក ។

ដោយសារបញ្ហាមិនទាន់ចប់ ប្រមុខរដ្ឋាភិបាល មិនរៀបរាប់លំអិតពីបញ្ហា ឬវិធានការណ៍នោះឡើយ ដោយសម្តេចបញ្ជាក់ថា តាំងពីដើមទី ពោល គឺតាំងពីការផ្ទុះអាវុធលើកទីមួយ រដ្ឋាភិបាលគិតគូរជានិច្ចរឿងទឹកដី និងប្រជាជនគឺជាអាទិភាពចម្បងបំផុត ។

សម្តេចធិបតី បានលើកឡើងថា ស្ថានភាពការវិវត្តន៍ប្រែប្រួលខ្លះ វាមិនបានដូចចិត្តយើងទេ វាបង្កើតនូវការលំបាកផ្លូវចិត្ត វាបង្កើតនូវការភ័យខ្លាច ។

សម្តេចនាយករដ្ឋន្ត្រី ហ៊ុន ម៉ាណែត ក៏ទទួលស្គាល់ដែរថា ប្រជាពលរដ្ឋអាចមានអារម្មណ៍ឈឺចាប់ ខឹង និងការបញ្ចេញបញ្ចេញមតិផ្សេងៗ ដោយរយៈពេល ១០នាទី ប្រជាពលរដ្ឋលើបណ្តាញសង្គម អាចបង្ហាញអារម្មណ៍ច្រើនយ៉ាង ប៉ុន្តែសម្តេចបញ្ជាក់ថា អ្វីដែលរាជរដ្ឋាភិបាលអនុវត្ត គឺដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន ។

គួរបញ្ជាក់ថា កម្ពុជា-ថៃ បានឯកភាពលើបទឈប់បាញ់បន្ទាន់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅក្រោយកិច្ចប្រជុំពិសេស លើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ៕

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា