លោក ត្រាំ គំរាមបិទស្ពានតម្លៃជិត ៥ ពាន់លានដុល្លារ ដែលតភ្ជាប់ អាមេរិក និងកាណាដា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ គំរាមបិទស្ពានតម្លៃជិត ៥ ពាន់លានដុល្លារ ដែលតភ្ជាប់ អាមេរិក និងកាណាដា

លោក ត្រាំ គំរាមបិទស្ពានតម្លៃជិត ៥ ពាន់លានដុល្លារ ដែលតភ្ជាប់ អាមេរិក និងកាណាដា

វ៉ាស៊ីនតោន ៖ ទំនាក់ទំនងអាមេរិក និងកាណាដា បានឈានដល់របត់តានតឹងថ្មីមួយថែមទៀត ខណៈដែលលោកប្រធានាធិបតី Donald Trump បានគំរាមរារាំងបើកសម្ពោធស្ពានមានតម្លៃ ៤.៧ពាន់លានដុល្លារ ដែលសាងសង់ឡើងក្នុងគោលបំណងតភ្ជាប់រវាងប្រទេសអាមេរិកខាងជើងទាំងពីរ ។

Advertisement

លោកប្រធានាធិបតី Trump បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា ខ្ញុំនឹងមិនអនុញ្ញាតឱ្យស្ពាននេះដំណើរការឡើយ រហូតទាល់តែអាមេរិកទទួលបានសំណងពេញលេញ នូវរាល់អ្វីដែលយើងបានផ្តល់ឱ្យកាណាដា ។

មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ស្ពាននេះនឹងបន្តជាប់គាំង រហូតទាល់តែកាណាដាធ្វើទង្វើដាក់អាមេរិកដោយត្រឹមត្រូវ និងការគោរពដែលយើងសមនឹងទទួលបាន ដូច្នេះទើបយើងនឹងចាប់ផ្តើមការចរចាភ្លាមៗ ។

ស្ពាន Gordie Howe ដែលចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៨ នេះ ជាសំណង់យុទ្ធសាស្ត្រតភ្ជាប់រដ្ឋ Michigan របស់អាមេរិក និងខេត្ត Ontario របស់កាណាដា ដែលគ្រោងបើកសម្ពោធផ្លូវការនៅឆ្នាំ ២០២៦ ។

ស្ពានខ្សែកាបវែងជាងគេនៅអាមេរិកខាងជើងមួយនេះ មានប្រវែងសរុបជាង ៨៥៣ម៉ែត្រ ដោយរដ្ឋាភិបាលកាណាដាជាអ្នកចេញថ្លៃសាងសង់ទាំងស្រុង ។

យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Windsor, ស្ពាននេះ នឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរដល់ទៅ ២០នាទី និងជួយសន្សំលុយអ្នកបើកបរឡានដឹកទំនិញប្រហែល ២.៣ពាន់លានដុល្លារក្នុងរយៈពេល ៣០ឆ្នាំ ។

ការបិទស្ពាននេះ មិនត្រឹមតែប៉ះពាល់ដល់ការវិនិយោគរាប់ពាន់លានដុល្លាររបស់កាណាដាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់រវាងប្រទេសជិតខាងទាំងពីរផងដែរ ៕

ប្រភព ៖ Aljazeera និង The straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា