វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ដែលធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ដែលធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code របស់ថ្នាល verify.gov.kh ដែលធានាបាននូវភាពងាយស្រួល ឆាប់រហ័ស និងសុវត្ថិភាពទិន្នន័យខ្ពស់

(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី ដែលមានភ្ជាប់ QR Code របស់ថ្នាល verify.gov.kh អភិវឌ្ឍដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល។

Advertisement

ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះ ផ្តល់អត្ថប្រយោជន៍សំខាន់ៗចំនួន ២៖
១. ផ្ទៀងផ្ទាត់បានភ្លាមៗ (Instant Verification) ដោយគ្រាន់តែស្កេន QR Code លោកអ្នកនឹងដឹងភ្លាមថា បណ្ណកម្មសិទ្ធិនោះជា “ឯកសារពិត” ឬ “ក្លែងក្លាយ” ដោយមិនចាំបាច់រង់ចាំយូរ។
២. សុវត្ថិភាពទិន្នន័យត្រូវបានការពារដោយបច្ចេកវិទ្យា Blockchain ដែលមិនអាចកែបន្លំបានឡើយ។

របៀបផ្ទៀងផ្ទាត់ងាយៗ៖

  • បើកកាមេរ៉ាទូរសព្ទដៃស្មាតហ្វូន រួច “ស្កេន” លើ QR Code ក្នុងបណ្ណកម្មសិទ្ធិ។
  • ចុចលើតំណភ្ជាប់ដែលបង្ហាញ ដើម្បីចូលទៅកាន់គេហទំព័រ verify.gov.kh។
  • “ប្រៀបធៀប” ព័ត៌មានលើអេក្រង់ទូរសព្ទ ជាមួយបណ្ណកម្មសិទ្ធិនៅក្នុងដៃ។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទម្រង់ថ្មី មានភ្ជាប់ជាមួយ QR Code ថ្នាល verify.gov.kh គឺជាសមិទ្ធផលថ្មីរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៃបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការផ្តល់សេវាសាធារណៈឱ្យកាន់តែប្រសើរ ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

គិតត្រឹមខែមករា ឆ្នាំ២០២៦ ប្រព័ន្ធនេះបានដាក់ដំណើរការនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាជធានី-ខេត្ត ចំនួន១៣ រួមមាន៖ ខេត្តកែប ខេត្តឧត្តរមានជ័យ ខេត្តប៉ៃលិន ខេត្តក្រចេះ ខេត្តរតនគីរី ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ និងបានបោះពុម្ពវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលមាន QR Code Verify បានចំនួនប្រមាណ ៨៦,៣៨៨ បណ្ណ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា