ប្រធានាធិបតីកូឡុំប៊ី ថា មានគេចង់ធ្វើឃាតរូបលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីកូឡុំប៊ី ថា មានគេចង់ធ្វើឃាតរូបលោក

ប្រធានាធិបតីកូឡុំប៊ី ថា មានគេចង់ធ្វើឃាតរូបលោក

បូហ្គោតា ៖ ប្រធានាធិបតី នៃ ប្រទេសកូឡុំប៊ី បានអះអាងថា មានគេចង់ធ្វើឃាតរូបលោក ក្នុងពេលធ្វើដំណើរ កាលពីថ្ងៃអង្គារ។

Advertisement

យ៉ាងណា លោក Gustavo Petro បានបញ្ជាក់ថា លោកបានរួចផុតជីវិត នៅក្នុងផែនការធ្វើឃាត ដែលប៉ុនប៉ងធ្វើពេលដែលរូបលោកជិះឧទ្ធម្ភាគចក្រ ជាមួយកូនស្រី ។ ហេតុការណ៍នេះ កើតមានឡើង បន្ទាប់ពីមានការព្រមាន អស់ជាច្រើនខែ អំពីផែនការធ្វើឃាត ដែលត្រូវបានចោទប្រកាន់ ទៅលើក្រុមជួញដូរគ្រឿងញៀន។

លោក Petro បានរៀបរាប់ថា «ឧទ្ធម្ភាគចក្រ មិនអាចចុះចត នៅគោលដៅមួយ លើឆ្នេរ Caribbean របស់ប្រទេសកូឡុំប៊ី កាលពីថ្ងៃមុន ដោយសារតែការភ័យខ្លាចថា មានគេចង់បាញ់ប្រហារ…​គេជូនដំណឹងថា ពួកគេនឹងបាញ់លើឧទ្ធម្ភាគចក្រ ដែលខ្ញុំកំពុងធ្វើដំណើរ ជាមួយកូនស្រី»។

បើតាម al jazeera, លោក Petro ក៏ធ្លាប់បានរាយការណ៍ ពីការប៉ុនប៉ង សម្លាប់រូបលោកផងដែរ កាលពីឆ្នាំ២០២៤ ហើយ ធ្លាប់
បានអះអាងថា ក្រុមជួញដូរគ្រឿងញៀន បានកំណត់គោលដៅ លើរូបលោក ចាប់តាំងពីចូលកាន់តំណែង ក្នុងខែសីហា ឆ្នាំ២០២២៕

ប្រភពពី al jazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា