ការនាំចេញអង្ករកើនឡើងជាង៩០ភាគរយស្របពេលដែលពលរដ្ឋកម្ពុជាក្រៅប្រទេសពហិការអង្ករថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការនាំចេញអង្ករកើនឡើងជាង៩០ភាគរយស្របពេលដែលពលរដ្ឋកម្ពុជាក្រៅប្រទេសពហិការអង្ករថៃ

ការនាំចេញអង្ករកើនឡើងជាង៩០ភាគរយស្របពេលដែលពលរដ្ឋកម្ពុជាក្រៅប្រទេសពហិការអង្ករថៃ

ភ្នំពេញ៖រយៈពេល១ខែនៃដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ១១៥.៧៨៤តោនកើនឡើងជាង ៩០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Advertisement

តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាដែលទើបនឹងចេញផ្សាយនៅថ្ងៃពុធទី១១ ខែកុម្ភៈនេះ ការនាំចេញអង្ករ​នៅដើមឆ្នាំនេះ គិតជាទឹកប្រាក់បានចំនួន ៧០.៩៣លានដុល្លារសហរដ្ឋអាម៉េរិក។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា បានបណ្ដាញព័ត៌មាន AMS ថាការនាំចេញអង្ករកើនឡើងនេះ ដោយសារកម្ពុជាមានទីផ្សារថ្មីៗបន្ថែមទៀតក្នុងតំបន់ និងពិភពលោក។
លោកបញ្ជាក់ថា ដើមខែ១នេះមានការនាំចេញច្រើន អង្ករច្រើនដោយសារមានទីផ្សារថ្មិៗបានកំពុងរីកលូតលាស់មាន ជាពិសេសទីផ្សារដែលមានសហគមន៍ខ្មែររស់នៅច្រើនដូចជានៅអាម៉េរិក អូស្រ្តាលី នៅបារាំង នៅអឺរ៉ុបអីនឹង គឺមានការ​កើនឡើងខ្ពស់ ស្របជាមួយគ្នានឹងដែរក៏មានការនាំចេញទៅប្រទេសក្នុងតំបន់អាស៊ានដូចជាហ្វីលីពីន ហើយនឹងការជំរុញ​ទៅទីផ្សារចិនក៏មានការកើនឡើងដែរ។

ជាមួយគ្នានេះ ឯកឧត្តម សួង ណយ អនុប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ប្រជាពលរដ្ឋ​កម្ពុជា​នៅក្រៅប្រទេសកំពុងធ្វើពហិការអង្ករពីប្រទេសថៃ បន្ទាប់ពីប្រទេសនេះត្រូវគេមើលឃើញថាបានបង្កសង្គ្រាម​ឈ្លានពានកម្ពុជាយ៉ាងខ្លាំងក្លាកាលពីឆ្នាំកន្លងទៅនេះ។
ឯកឧត្តមបញ្ជាក់ថា ទី១គឺប្រជាជននៅសហគមន៍អឺរ៉ុប ទី២នៅអាម៉េរិក ទី៣ នៅកាណាដា ចលនានេះធំខ្លាំងមែនទែន​រឿងពហិការ ឃើញអង្ករថោកប៉ុនណាក៏ដោយក៏អត់ទិញដែរ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ក្រុមហ៊ុននាំចេញអង្ករពីកម្ពុជាមានចំនួន ៥០ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៤៥ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ១៤ ទៅកាន់ប្រទេសចិន និងហុងកុង ទៅកាន់ប្រទេស​ក្នុងអាស៊ានចំនួន ៥ប្រទេស និងទៅកាន់គោលដៅ ១៤ប្រទេសផ្សេងទៀតមានអាហ្វ្រិក មជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូវសេលែនជាដើម។

ចំពោះប្រភេទអង្ករដែលបាននាំចេញ ភាគច្រើនជាអង្ករក្រអូប បន្ទាប់មកគឺប្រភេទអង្ករសគ្រាប់វែង អង្ករចំហុយ អង្ករសរីរាង្គ និងអង្ករបាក់គ្រប់ប្រភេទ។

ក្រៅពីនាំចេញអង្ករ ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣២២.៤៨៨តោនស្រូវផងដែរ នៅដើមឆ្នាំនេះគិតជាទឹក​ប្រាក់ប៉ាន់ប្រមាណបានចំនួន ៧២.៥៦លានដុល្លារអាម៉េរិកដែរ។

បើតាមលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា ទីផ្សារនាំចេញស្រូវដ៏ធំរបស់កម្ពុជា គឺប្រទេស វៀតណាម។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករកើនឡើង ១៣.៥៦ភាគរយ បើធៀបនឹងឆ្នាំ២០២៤ គិតជាទឹកប្រាក់ចំនួនជាង ៥៥៧លានដុល្លារ ខណៈការនាំចេញស្រូវវិញមានការធ្លាក់ចុះ ២៩.១៧ភាគរយបើធៀបនឹងឆ្នាំ២០២៤ បានចំណូលជាង១ពាន់លានដុល្លារ៕
ដោយ៖សេង បារាំង

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា