យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព

យុទ្ធនាការផលិតផលជាតិ ខណៈពហិការទំនិញថៃមានប្រសិទ្ធភាព

ភ្នំពេញ៖”យុទ្ធនាការផលិតផលជាតិ #MadeInCambodia”ដែលរៀបចំ​ឡើងដោយក្រសួងពាណិជ្ជកម្មនឹងប្រព្រឹត្តទៅនៅ​ផ្សារទំនើប ជីបម៉ុង២៧១ មេហ្គាម៉ល រាជធានីភ្នំពេញរយៈពេល២ថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ​ក្នុងសប្ដាហ៍នេះ។យុទ្ធនាការ​នេះ ស្របពេល​ចលនាពហិការទំនិញថៃមាន​ប្រសិទ្ធភាព។

Advertisement

យុទ្ធនាការផលិតផលជាតិ នឹងប្រារព្ធរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី ១៤-១៥ កុម្ភៈ ២០២៦ចាប់វេលាម៉ោង ៩ព្រឹក ដល់ ១០យប់​នឹងមានការដាក់តាំង​លក់ផលិតផលខ្មែរគ្រប់ប្រភេទ ដែលកំពុង​មាន​ប្រតិបត្តិការ​នៅលើទីផ្សារ ផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំង​ប្រទេស។អមព្រឹត្តិការណ៍នេះក៏មាន​ចម្អិនម្អូបខ្មែរដោយប្រើប្រាស់គ្រឿង​ផ្សំដែលផលិតដោយសហគ្រាស​ក្នុងស្រុកផងដែរ។

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” រៀបចំឡើងដើម្បីចូលរួមលើកកម្ពស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាអតិថិជន និងអ្នកប្រើប្រាស់ ព្រមទាំងបើកឱកាសបន្ថែមទៀតជូនដល់សិប្បករ-ផលិតករក្នុងស្រុក អាចនាំយកទំនិញរបស់ខ្លួនដែលមាន​អនុលោម​ភាព និងចុះបញ្ជី “ច.ប.ផ.” ត្រឹមត្រូវ ក្នុងការបង្កើនការដាក់លក់នៅតាមបណ្តាផ្សារទំនើប​នានាផងដែរ។

ជាការកត់សម្គាល់ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីភាគីថៃបាន​បង្កការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា ចលនាជាតិគាំទ្រ​​ផលិត​ផល​ក្នុងស្រុកមានសន្ទុះយ៉ាងផុលផុសជាមួយនឹងពហិកាទំនិញថៃបាននិងកំពុងធ្វើឱ្យទំនិញថៃធ្លាក់ដល់បាតនៅកម្ពុជា៕
ដោយ៖មុនី

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា