ធនាគារជាតិហ្សហ្ស៊ីកោតសរសើរអំពីជោគជ័យរបស់កម្ពុជាលើផ្នែកទូទាត់ប្រាក់ឌីជីថលនិងរដ្ឋាភិបាលឌីជីថល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ធនាគារជាតិហ្សហ្ស៊ីកោតសរសើរអំពីជោគជ័យរបស់កម្ពុជាលើផ្នែកទូទាត់ប្រាក់ឌីជីថលនិងរដ្ឋាភិបាលឌីជីថល

ធនាគារជាតិហ្សហ្ស៊ីកោតសរសើរអំពីជោគជ័យរបស់កម្ពុជាលើផ្នែកទូទាត់ប្រាក់ឌីជីថលនិងរដ្ឋាភិបាលឌីជីថល

ប៊ីលីស៊ី៖ លោកជំទាវ Ekaterine Galdava បានលើកឡើងអំពីកិច្ចសហការរវាងធនាគារជាតិហ្សកហ្ស៊ីនិងធនាគារជាតិនៃកម្ពុជានិងបានកោតសរសើរអំពីជោគជ័យរបស់កម្ពុជាលើផ្នែកទូទាត់ប្រាក់ឌីជីថលនិងរដ្ឋាភិបាលឌីជីថល។

Advertisement

ការថ្លែងបែបនេះ ខណៈឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបន្តដឹកនាំគណៈប្រតិភូក្រសួងជួបពិភាក្សាការងារជាមួយ លោកជំទាវ Ekaterine Galdava អភិបាលនៃធនាគារជាតិហ្សកហ្ស៊ី ដើម្បីពិភាក្សានិងផ្លាស់ប្ដូរបទពិសោធលើអន្តរកម្មរវាងបរិវត្តកម្មឌីជីថលនិងការទូទាត់ប្រាក់តាមមធ្យោបាយឌីជីថល។

គណៈប្រតិភូក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចែករំលែកពីបទពិសោធជោគជ័យនៃបរិវត្តកម្មឌីជីថលនៅកម្ពុជា ជាពិសេសតាមរយៈកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តប្រព័ន្ធឌីជីថលរួមគ្នា ជាអាទិ៍ការប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់បាគងនិងថ្នាល verify.gov.kh រួមគ្នាដើម្បីសម្រួលការចាយវាយរបស់ភ្ញៀវទេសចរដែលទៅលេងនៅកម្ពុជា។ លើសពីនេះ គណៈប្រតិភូកម្ពុជាបានគូសរំលេចអំពីភាពជោគជ័យរបស់ប្រព័ន្ធទាំងពីរដែលជួយសម្រួលប្រតិបត្តិការឆ្លងប្រទេសបានប្រកបដោយទំនុកចិត្ត ជាមួយដៃគូសរុបប្រមាណ១០ប្រទេសនៅតំបន់អាស៊ី។

ក្នុងឱកាសនេះដែរ លោកជំទាវ Ekaterine Galdava បានពិភាក្សាផ្លាស់ប្ដូរយោបល់យ៉ាងស៊ីជម្រៅលើយុទ្ធសាស្ត្របច្ចេកទេសនានារបស់កម្ពុជា និងបានពិភាក្សាជាមួយភាគីកម្ពុជាអំពីលទ្ធភាពក្នុងការដាក់ឱ្យប្រើប្រាស់ថ្នាលបាគងនិងថ្នាល verify.gov.kh នៅប្រទេសហ្សកហ្ស៊ីផងដែរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា