អ៊ីស្រាអែល បញ្ចេញសាច់ដុំយោធាជើងទឹកទ្រង់ទ្រាយធំ ការពារកំពង់ផែ និងទីតាំងឧស្ម័ន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល បញ្ចេញសាច់ដុំយោធាជើងទឹកទ្រង់ទ្រាយធំ ការពារកំពង់ផែ និងទីតាំងឧស្ម័ន
នយោបាយ 13/02/2026

អ៊ីស្រាអែល បញ្ចេញសាច់ដុំយោធាជើងទឹកទ្រង់ទ្រាយធំ ការពារកំពង់ផែ និងទីតាំងឧស្ម័ន

ហ៊្សេរុយសាឡឹម ៖ កងទ័ពជើងទឹកអ៊ីស្រាអែល ធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ មានគោលបំណងពង្រឹងការការពារកំពង់ផែ និងទីតាំងរុករកឧស្ម័ន ជាពិសេសដែនទឹកយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចរបស់ប្រទេសខ្លួន នៅសមុទ្រមេឌីទែរ៉ាណេ ។

Advertisement

បើតាមសារព័ត៌មាន Kan TV News ចេញផ្សាយថ្ងៃព្រហស្បតិ៍, ល្បែងសង្គ្រាមដែលបិទបញ្ចប់នៅយប់ថ្ងៃអង្គារសប្តាហ៍នេះ ផ្តោតសំខាន់លើការការពារទ្រព្យសម្បត្តិយុទ្ធសាស្ត្រ មានដូចជា ទីតាំងរុករកឧស្ម័ន និងកំពង់ផែ ។ ក្នុងនោះមានការចូលរួមពីនាវាមុជទឹក កងកម្លាំងពិសេស Shayetet 13 នាវាបាញ់មីស៊ីល និងយន្តហោះចម្បាំង ។

យោងតាមប្រភពយោធា, សមយុទ្ធនេះ បានបង្ហាញពីការត្រៀមខ្លួនទប់ទល់នឹងការគំរាមកំហែងនានារបស់សត្រូវ រួមមានការទប់ស្កាត់ការយាយី និងការប៉ុនប៉ងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ការប្រើប្រាស់នាវាស៊ីវិលសម្រាប់អំពើភេរវកម្ម និងហានិភ័យយុទ្ធសាស្ត្ររយៈពេលវែងពីប្រទេស និងអង្គការអរិភាព ។

បើតាមកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF), ការបញ្ចេញសាច់ដុំយោធានេះ បានបង្កើនសមត្ថភាពអន្តរប្រតិបត្តិការ និងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពកងទ័ពជើងទឹក ឆ្លើយតបការគំរាមកំហែងដែលអាចកើតមាននៅក្នុងបរិយាកាសដែនសមុទ្រដ៏ស្មុគស្មាញ ។

ល្បែងសង្គ្រាមរបស់អ៊ីស្រាអែល ធ្វើឡើងចំពេលមានភាពតានតឹងក្នុងតំបន់ដែលកំពុងបន្តកើតមាន រួមទាំងការគំរាមកំហែងដល់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីស្រាអែល ពីតួអង្គអរិភាពនៅសមុទ្រមេឌីទែរ៉ាណេ ៕

ប្រភព ៖ ស៊ីនហួរ ប្រែសម្រួល ៖ ឈឹម ទីណា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា