ប៉ូឡូញ ថា ត្រូវការអាវុធនុយក្លេអ៊ែរ ព្រោះរុស្ស៊ីគំរាម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ូឡូញ ថា ត្រូវការអាវុធនុយក្លេអ៊ែរ ព្រោះរុស្ស៊ីគំរាម

ប៉ូឡូញ ថា ត្រូវការអាវុធនុយក្លេអ៊ែរ ព្រោះរុស្ស៊ីគំរាម

វ៉ាសូវី ៖ ប្រទេសប៉ូឡូញ អះអាងថា ខ្លួនត្រូវការអាវុធនុយក្លេអ៊ែរ ព្រោះតែ រងការគំរាមកំហែង ពីរុស្ស៊ី។

Advertisement

ថ្លែងទៅកាន់ Polsat News កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki បាននិយាយថា លោកជាអ្នកគាំទ្រដ៏រឹងមាំរបស់ប៉ូឡូញ ដែលចូលរួមក្នុងគម្រោងនុយក្លេអ៊ែរ។ លោកថា យើងត្រូវធ្វើសកម្មភាព ក្នុងទិសដៅនេះ ដើម្បីយើងអាចចាប់ផ្តើមការងារអាវុធប្រល័យលោក។

បើតាម RT, ប្រទេស ប៉ូឡូញ គឺជាភាគី នៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ខណៈដែលមានការទទួលស្គាល់ តែរដ្ឋប្រដាប់អាវុធនុយក្លេអ៊ែរ ចំនួនប្រាំ ប៉ុណ្ណោះ រួមមាន ចិន បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ក្រៅពីសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ ទាំងប្រាំប្រទេស, ឥណ្ឌា ប៉ាគីស្ថាន និងកូរ៉េខាងជើង ក៏មានឃ្លាំងអាវុធនុយក្លេអ៊ែរផងដែរ ខណៈដែលអ៊ីស្រាអែលត្រូវបានគេជឿយ៉ាងទូលំទូលាយថា មានសមត្ថភាព តែមិនទាន់ប្រកាស។

ជុំវិញ ប៉ូឡូញ ដែលជាសមាជិកអឺរ៉ុប និង អង្គការណាតូ មួយនេះ លើកឡើង ជាយូរមកហើយ នូវទិដ្ឋភាពនៃការឈ្លានពានរបស់រុស្ស៊ី ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវ នៃការបង្កើតយោធាដ៏ធំរបស់ខ្លួននោះ ត្រូវបាន ទីក្រុងមូស្គូ ច្រានចោល ដោយអះអាង ជាការភ័យខ្លាច ដោយគ្មានមូលដ្ឋាន៕

ប្រភពពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា