ប្រទេសធំៗបញ្ចេញមហិច្ឆតាចង់មានអាវុធនុយក្លេអ៊ែរ ក្រោយ អាមេរិក-រុស្ស៊ី ព្រងើយសន្ធិសញ្ញា New START | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសធំៗបញ្ចេញមហិច្ឆតាចង់មានអាវុធនុយក្លេអ៊ែរ ក្រោយ អាមេរិក-រុស្ស៊ី ព្រងើយសន្ធិសញ្ញា New START

ប្រទេសធំៗបញ្ចេញមហិច្ឆតាចង់មានអាវុធនុយក្លេអ៊ែរ ក្រោយ អាមេរិក-រុស្ស៊ី ព្រងើយសន្ធិសញ្ញា New START

វ៉ាសូវី ៖ ពិភពលោកកំពុងប្រឈមនឹងមាត់ជ្រោះដ៏គ្រោះថ្នាក់បំផុត ស្របពេលប្រទេសធំៗដូចជា អាល្លឺម៉ង់ ប៉ូឡូញ និងជប៉ុន ផ្តើមបញ្ចេញមហិច្ឆតាចង់មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ បន្ទាប់ពីសហរដ្ឋអាមេរិក និងរុស្ស៊ីព្រងើយកន្តើយដើរចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ New START ។

Advertisement

សន្ធិសញ្ញា New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធតែមួយគត់ ដែលនៅសេសសល់រវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ក្រោយទីក្រុងវ៉ាស៊ីនតោនបានដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរចម្ងាយមធ្យមក្នុងឆ្នាំ ២០១៩ ។

សន្ធិសញ្ញានេះ បង្កើតឡើងក្នុងគោលបំណងកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ ដែលដាក់ពង្រាយ និងប្រព័ន្ធចែកចាយយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិក បានចូលជាធរមានកាលពីឆ្នាំ ២០១១ ដោយមានរយៈពេលសុពលភាពដើម ១០ឆ្នាំ ហើយក្រោយមក ត្រូវបានពង្រីកទ្វេភាគីដល់ត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ប៉ុណ្ណោះ ។

យ៉ាងណា ភាគីនៃសន្ធិសញ្ញា New START ទាំងពីរមិនបានបន្តកិច្ចព្រមព្រៀងដើម្បីគ្រប់គ្រងអាវុធនុយក្លេអ៊ែរមួយនេះឡើងវិញនោះទេ ។

ឆ្លើយតបនឹងរឿងនេះ ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki និយាយថា ប្រទេសប៉ូឡូញត្រូវការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងពីរុស្ស៊ី ។

ថ្លែងប្រាប់សារព័ត៌មាន Polsat News កាលពីថ្ងៃអាទិត្យ, លោក Nawrocki លើកឡើងថា រូបលោកជាអ្នកគាំទ្រដ៏រឹងមាំរបស់ប៉ូឡូញក្នុងគម្រោងនុយក្លេអ៊ែរមួយនេះ ។ លោកថា យើងត្រូវតែធ្វើសកម្មភាពទាំងឡាយណាដែលអាចចាប់ផ្តើមការងារផលិតអាវុធប្រល័យលោក ។

បើតាម RT, ប្រទេសប៉ូឡូញ គឺជាភាគីនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ រួមជាមួយចិន បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ។

បើតាមការប៉ាន់ស្មានចុងក្រោយរបស់សហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក និងភ្នាក់ងារឃ្លាំមើលវិស័យការពារជាតិ, នៅទូទាំងពិភពលោក មានប្រទេសចំនួន ៩ ប៉ុណ្ណោះ មានអាវុធនុយក្លេអ៊ែរ ដែលសរុបបញ្ចូលគ្នាមានចំនួនច្រើនជាង ១ ម៉ឺន ២ ពាន់គ្រាប់ ។ ក្នុងនោះរុស្ស៊ី និងសហរដ្ឋអាមេរិកកាន់កាប់ក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល ៩០ ភាគរយ ៕

ប្រភព ៖ RT និង India express ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា