ឯកឧត្តម កែវ រ៉េមី ឆ្លើយតបចំពោះការ​ចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម កែវ រ៉េមី ឆ្លើយតបចំពោះការ​ចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក

ឯកឧត្តម កែវ រ៉េមី ឆ្លើយតបចំពោះការ​ចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយៈធ្វើផ្ទះឱ្យជនភៀសសឹក

ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការឆ្លើយតបចំពោះបងប្អូនដែលមិនគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការ​ចោទប្រកាន់ថា រាជរដ្ឋាភិបាលទទួលស្គាល់ការបាត់បង់ទឹកដីតាមរយ:ធ្វើផ្ទះឱ្យជនភៀសសឹក។

Advertisement

តាមរយៈបណញតាញសង្គមនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម កែវ រ៉េមី បានធ្វើការបំភ្លឺដោយខ្លី និងឈរលើតថភាពជាក់ស្តែងដូចតទៅ៖ « រាជរដ្ឋាភិបាលកម្ពុជាបានចេញលិខិតផ្លូវការជាបន្តបន្ទាប់បដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ »។ រាជរដ្ឋាភិបាលបាន និងកំពុងប្រើគ្រប់យន្តការទាំងអស់ទាំងការទូត និងផ្លូវច្បាប់ដើម្បីទាមទារទឹកដីនិងផ្ទះសម្បែងត្រឡប់មកវិញ។ ការទាមទារនេះមិនមែនជារឿងលេងសើចដោយប្រើរយ:ពេលខ្លី ឬប្រើពេលមួយសប្តាហ៍ ឬមួយខែបានទេ។ បើត្រូវប្រើរយ:ពេលវែងក្នុងការទាមទារទឹកដីនិងផ្ទះសម្បែងមកឱ្យប្រជាជនយើងវិញ យើងបានគិតគូរដល់បងប្អូនភៀសសឹករបស់យើងតើត្រូវនៅក្រោមតង់កៅស៊ូរាប់សិបឆ្នាំ ឬរាប់ទសវត្សរ៍ ឬយ៉ាងណា? តើក្មេងៗរស់នៅដោយមិនបានបន្តការរៀនសូត្រតទៅទៀតដែរឬទេ? នេះគឺជាការគិតគូរយ៉ាងហ្មត់ចត់របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី។

ឯកឧត្តម កែវ រ៉េមី បានបញ្ជាក់ទៀតថា ការដែលសាងសង់ផ្ទះ ឬជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដី ឬផ្ទះសម្បែងដូចការឃោសនារបស់បងប្អូនយើងដែលមាននិន្នាការផ្ទុយពីរាជរដ្ឋាភិបាលនោះទេតែផ្ទុយទៅវិញ ទឹកដីផ្ទះសម្បែងត្រូវតែតវ៉ាយកមកវិញ ហើយការរស់នៅរបស់បងប្អូនយើងត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់។ យើងទាំងអស់គ្នាមានការឈឺចាប់តែពិបាកនិយាយ ថ្ងៃបុណ្យទៀន ឬថ្ងៃសៅរ៍ ឬ អាទិត្យក៏ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់រាជរដ្ឋាភិបាលមិនបានសម្រាក ដោយប្រើពេលវេលាដ៏មានតម្លៃរួមគ្នាគិត រួមគ្នាធ្វើ រួមគ្នារែកពន់ក្នុងនាមជាអ្នកទទួលខុសត្រូវ។ អ្វីដែលខ្ញុំលើកបង្ហាញនៅពេលនេះសុទ្ធសឹងជាកាពិត៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា