វៀតណាម បញ្ជាក់ផ្លូវការ ពីមេដឹកនាំកំពូលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វៀតណាម បញ្ជាក់ផ្លូវការ ពីមេដឹកនាំកំពូលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅអាមេរិក

វៀតណាម បញ្ជាក់ផ្លូវការ ពីមេដឹកនាំកំពូលចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព នៅអាមេរិក

ហាណូយ ៖ នៅថ្ងៃអង្គារនេះ ប្រទេសវៀតណាម បានបញ្ជាក់ផ្លូវការថា មេដឹកនាំកំពូលរបស់ខ្លួន គឺ លោក តូ ឡឹម (To Lam) នឹងទៅចូលរួមកិច្ចប្រជុំលើកដំបូង នៃ ក្រុមប្រឹក្សាសន្តិភាព របស់ប្រធានាធិបតី Donald Trump នៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ។

Advertisement

ក្រសួងការបរទេសរបស់ទីក្រុងហាណូយ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Lam ដែលត្រូវបានតែងតាំងជាថ្មី ជាអគ្គលេខាធិការ បក្សកុម្មុយនិស្តវៀតណាម ក្នុងខែមករា រូបនេះ នឹងធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃពុធ ដល់ថ្ងៃសុក្រ តាមការអញ្ជើញ របស់លោក Trump ។

វៀតណាម និង អាមេរិក បច្ចុប្បន្ន កំពុងចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានដាក់ពន្ធ ២០ ភាគរយលើទំនិញវៀតណាម កាលពីឆ្នាំមុន។ ប្រទេសទាំងពីរបានធ្វើការចរចា ជុំទី៦ ក្នុងខែនេះ ប៉ុន្តែ មិនទាន់ឈានដល់កិច្ចព្រមព្រៀង ចុងក្រោយទេ។ គេមិនច្បាស់ទេថា តើលោក Lam នឹងជួបជាមួយ Trump ឬ ពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី យ៉ាងណា នោះទេ។

ទីក្រុង ហាណូយ បាននិយាយ កាលពីខែមុនថា លោក Lam បានទទួលយកការអញ្ជើញ របស់លោក Trump ឱ្យចូលរួមក្នុង “ក្រុមប្រឹក្សាសន្តិភាព” ក្នុងនាមជារដ្ឋសមាជិកស្ថាបនិក។ កិច្ចប្រជុំដំបូង របស់ក្រុមប្រឹក្សាសន្តិភាព គ្រោងនឹងធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ នាទីក្រុងវ៉ាស៊ីនតោន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា