សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវត្តមានក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវត្តមានក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញវត្តមានក្នុងកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដឹកនាំដោយឯកឧត្តម ដូណាល់ ត្រាំ

តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង​​ «ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក​។​ មេដឹកនាំនិងតំណាងប្រជាជាតិជាច្រើនប្រទេសបានចូលរួមប្រជុំ។ ក្នុងឱកាសនៃកិច្ចប្រជុំលើកដំបូងនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានរំឭកពី«ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ»ដែលនាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង។ នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ពិភពលោកថា«យោធាថៃបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែង ក្រោយបទឈប់បាញ់»។

Advertisement

គួររម្លឹកឱ្យដឹងថា ក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមបង្កើតដោយ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខា បង្កើតផ្លូវការកាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ ប្រទេសកម្ពុជា បានសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។

ទាក់ទងនឹងការចូលរួមរបស់កម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់នាពេលកន្លងទៅថា ការចូលរួមនេះ គឺដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើក កម្ពស់ការរក្សាសន្តិភាពសកល។ សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួនដែលរងគ្រោះដោយសារសង្គ្រាម។

សម្រាប់ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព សម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ។ តែសម្រាប់ការចូលជាសមាជិករយៈអចិន្ត្រៃយ៍ មានព័ត៌មាននានាថា នឹងត្រូវបង់ថវិកាប្រមាណ១ពាន់លានដុល្លារអាម៉េរិក៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា