សម្តេចបវរធិបតីចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្តេចបវរធិបតីចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព
នយោបាយ 20/02/2026

សម្តេចបវរធិបតីចូលរួមក្នុងកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមេដឹកនាំពិភពលោក និងសមាជិកស្ថាបនិកដទៃទៀតនៃក្រុមប្រឹក្សាសន្តិភាព បានជួបជុំគ្នាសម្រាប់កិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សានេះ ដែលបានប្រព្រឹត្តិទៅនៅវិទ្យាស្ថានសន្តិភាព Donald J. Trump នៅទីក្រុងវ៉ាស៊ីនតុន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ កុម្ភៈ ២០២៦ (ម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងយប់ថ្ងៃព្រហស្បតិ៍ ម៉ោងនៅកម្ពុជា)។

Advertisement

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំនេះ លោកប្រធានាធិបតីអាមេរិក បានស្វាគមន៍វត្តមានរបស់មេដឹកនាំប្រទេសនានា ក្នុងនោះលោកក៏បានរំលេចការចូលរួមរបស់សម្តេចបវរធិបតីផងដែរ។ លោក ដូណាល់ ត្រាំ ដែលបានប្រឹងប្រែងសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានរំលឹកខ្លីពី«ជម្លោះព្រំដែន កម្ពុជា និងថៃ» ដែលនាំឱ្យមានការប្រយុទ្ធគ្នាខ្លាំងក្លានាពេលកន្លងមក។

ការដែលកម្ពុជាសម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពតាមការអញ្ជើញរបស់លោក Donald Trump ជាពិសេសវត្តមានសម្តេចបវរធិបតីនៅពេលនេះ គឺបានបង្ហាញយ៉ាងច្បាស់ប្រាប់ពិភពលោកពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។

សុច្ឆន្ទៈស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែក ដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ ដែលកម្ពុជាតែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម។

សូមបញ្ជាក់ថា សេតវិមានបានអញ្ជើញប្រទេសប្រហែល៦០ចូលរួមក្នុង «ក្រុមប្រឹក្សាសន្តិភាព»។ រហូតមកដល់ពេលនេះ ប្រទេសប្រមាណ៣០បានប្រកាសចូលរួមរួចហើយ ក្នុងនោះនៅអាស៊ាន ក្រៅពីកម្ពុជា ក៏មានឥណ្ឌូណេស៊ី និងវៀតណាមផងដែរ។ សមាជិកភាពក្នុងក្រុមប្រឹក្សាសន្តិភាពមានអាណត្តិ ៣ ឆ្នាំ ប៉ុន្តែប្រទេសដែលចង់បានកៅអីអចិន្រ្តៃយ៍ត្រូវបង់ប្រាក់យ៉ាងតិច ១ ពាន់លានដុល្លារនៅឆ្នាំទី១៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា