អ្នកជំនាញភូមិសាស្ត្រនយោបាយ៖ ការផ្ដល់បទសម្ភាសន៍របស់សម្ដេចធិបតី​ជាមួយសារព័ត៌មានអន្តរជាតិ គឺបង្ហាញទៅកាន់ពិភព​លោកបាន​ដឹងពីទង្វើអាក្រក់របស់ថៃឈ្លានពានដែនអធិបតេយ្យទឹកដីកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកជំនាញភូមិសាស្ត្រនយោបាយ៖ ការផ្ដល់បទសម្ភាសន៍របស់សម្ដេចធិបតី​ជាមួយសារព័ត៌មានអន្តរជាតិ គឺបង្ហាញទៅកាន់ពិភព​លោកបាន​ដឹងពីទង្វើអាក្រក់របស់ថៃឈ្លានពានដែនអធិបតេយ្យទឹកដីកម្ពុជា

អ្នកជំនាញភូមិសាស្ត្រនយោបាយ៖ ការផ្ដល់បទសម្ភាសន៍របស់សម្ដេចធិបតី​ជាមួយសារព័ត៌មានអន្តរជាតិ គឺបង្ហាញទៅកាន់ពិភព​លោកបាន​ដឹងពីទង្វើអាក្រក់របស់ថៃឈ្លានពានដែនអធិបតេយ្យទឹកដីកម្ពុជា

ភ្នំពេញ៖ អ្នកជំនាញភូមិសាស្ត្រនយោបាយ បានលើកឡើងថា តាមរយៈការ​ផ្ដល់បទសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សារព័ត៌មាន​អង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាម៉េរិក បានក្លាយជា​សារយ៉ាងច្បាស់ទៅកាន់​អន្តរជាតិ​ឱ្យជួយធ្វើជាសាក្សីជុំវិញអំពើរំលោភ​បំពាន​របស់យោធាថៃមកលើកម្ពុជា និងរំលេចពីការប្តេជ្ញាចិត្តប្រកាន់​យកដំណោះស្រាយ​ដោយសន្តិវិធីផ្អែកលើយន្តការការទូត និងច្បាប់​អន្តរជាតិ​សំខាន់ៗជាមួយថៃ។ រាជរដ្ឋាភិបាលនៅតែបន្តជំរុញយ៉ាងសកម្ម និងស៊ី​ជម្រៅថែមទៀតនូវព័ត៌មានការទូតស្ដីពី«អំពើឈ្លានពាន​របស់​យោធាថៃមកលើកម្ពុជា» នៅលើឆាកអន្តរជាតិ ដើម្បីឱ្យសហគមន៍​អន្តរជាតិឈរជាមួយសច្ចភាព យុត្តិធម៌ និងសន្តិភាព ដែលធ្វើឱ្យកម្ពុជា ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសរងគ្រោះពីការ​ឈ្លានពានរបស់​ប្រទេស​ថៃដោយអយុត្តិធម៌។

Advertisement

បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ និងជាប្រធានវិទ្យា​ស្ថាន​ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា បានអធិប្បាយថា ការផ្តល់​បទសម្ភាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដល់សារព័ត៌មានអង់គ្លេស Reuter និង Fox News របស់សហរដ្ឋអាម៉េរិក គឺជាការបង្ហាញជំហរការ​ទូត​កម្រិតខ្ពស់បំផុតរបស់កម្ពុជា និងបង្ហាញថា កម្ពុជាគឺជារដ្ឋស្រលាញ់​សន្តិភាព និងចង់បានការដោះស្រាយបញ្ហាផ្អែកលើច្បាប់អន្តរជាតិ។ បណ្ឌិត គិន ភា បានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរដ្ឋា​ភិបាលបានលាតត្រដាងដ៏ច្បាស់លាស់បំផុតពីអំពើ​ឈ្លាន​ពានរបស់​យោធាថៃមកលើដែនអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ពិសេស​ការរំលោភបំពានក្រោយបទឈប់បាញ់។ ចំណុចមួយ​ចំនួនទៀតនៅ​ក្នុងបទសម្ភាសន៍របស់សម្តេចធិបតី គឺជាការបង្ហាញពីសុឆន្ទៈរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធីឈរលើច្បាប់អន្តរជាតិ។ «យើងកំពុងតស៊ូមតិលើវេទិកាអន្តរជាតិដើម្បីទទួលបានឋានៈជាប្រទេសរងគ្រោះ និងថៃជា ប្រទេសឈ្លានពាន។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? យើងត្រូវទទួលស្គាល់ថា មកដល់ម៉ោងនេះ មិនទាន់មានប្រទេសណាមួយ​ថ្លែងការណ៍ថ្កោលទោសថៃជាផ្លូវការថា ថៃឈ្លានពានយើងនៅឡើយទេ គេចាត់ទុកថា នោះជាជម្លោះព្រំដែន ឬការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធ​ប៉ុណ្ណោះ។ មាគ៌ារបស់យើងឆ្ពោះទៅការទាមទារទឹកដីយើងត្រឡប់​មកវិញ»។

ចំណែកលោក ថុង ម៉េងដាវីត អ្នកជំនាញភូមិសាស្ត្រនយោបាយ និង​សន្តិសុខអន្តរជាតិ បានលើកឡើងថា សហគមន៍អន្តរជាតិ នៅតែបន្តចាត់ទុកការឈ្លានពានពីសំណាក់យោធាថៃមកលើបូរណភាពទឹកដីកម្ពុជា គឺជាការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធតាមព្រំដែនប៉ុណ្ណោះ ប៉ុន្ដែមិនទាន់មានប្រទេសណាមួយចេញលិខិតថ្កោលទោសទង្វើររបស់យោធាថៃនោះទេ។ ការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានអន្តរជាតិរបស់សម្ដេចធិបតីនៅសហរដ្ឋអាម៉េរិកនេះ គឺជាការទូងស្គរបន្លឺសំឡេងអយុត្តិធម៌​បង្ហាញទៅកាន់​ពិភព​លោកជុំវិញអំពើក្រឡេចក្រឡុចរបស់ថៃ ដែលតែងតែប្រើ​ប្រាស់​កលល្បិចអាក្រក់ឈ្លានពានបូរណភាព និងអធិបតេយ្យទឹកដីកម្ពុជា​នៅតាមព្រំដែន។ អ្នកជំនាញភូមិសាស្រ្តនយោបាយបញ្ជាក់ថា៖ «ក្នុងស្មារតីទប់ទល់​ជាមួយសត្រូវខាងក្រៅបែបនេះ ប្រជាពលរដ្ឋគ្រប់និន្នាការ​នយោបាយ​ទាំងក្នុង និងក្រៅប្រទេស ត្រូវតែរួបរួមសាមគ្គីគ្នាជាមួយរាជរដ្ឋាភិបាល ខំប្រឹងប្រែងទូងស្គរបំពងសំឡេងអ​យុត្តិធម៌បន្លែមទៀត ដើម្បីបង្ហាញចរិត​អាក្រក់ពិតប្រាកដរបស់ថៃ និងអំពើឈ្លានពានមកលើកម្ពុជា»។

គួររម្លឹកឱ្យដឹងថា សារព័ត៌មាន Fox News របស់សហរដ្ឋអាម៉េរិក បានចោទជាសំណួរ​ទៅកាន់សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រសិនបើវត្តមាន​របស់យោធថៃនៅតែបន្តរុញច្រានចូលទៅក្នុងទឹកដីរបស់អ្នក តើកម្ពុជាមានគម្រោង​ឆ្លើយតបយ៉ាងដូចម្តេច? តើកាលៈទេសៈណា​ដែលបទឈប់បាញ់នឹង​លែងមានប្រសិទ្ធភាព?
ជាការឆ្លើយតប សម្តេចធិបតីថ្លែងថា យើងមានកិច្ចព្រមព្រៀងបទ​ឈប់​បាញ់រវាងកងទ័ពទាំងពីរចូលជាធរមាន ប៉ុន្ដែកងទ័ពថៃ​នៅបន្តសកម្មភាព​របស់ខ្លួនដាក់ពង្រាយទូកុងតឺន័រ និងរាយបន្លាលួសចូលជ្រៅក្នុងទឹក​ដី​កម្ពុជា។ នេះជាមូលហេតុដែល​យើងនិយាយថា ការកាន់កាប់ទីតាំង គឺហួសពីការទាមទារជាឯកតោភាគីរបស់ប្រទេសថៃ។ សម្ដេចបន្តថា តំបន់ទាំងនោះ គឺជាកម្មសិទ្ធិរបស់កម្ពុជា ដែលឥឡូវ​នេះពលរដ្ឋកម្ពុជាជាច្រើនគ្រួសារ មិនអាចវិលត្រឡប់ទៅ​ស្រុកកំណើត​របស់ខ្លួនវិញបានទេ។ ទង្វើរបស់យោធាថៃទាំងអស់នេះ ត្រូវបានអនុវត្ត​ខុសពីសេចក្តីថ្លែងការណ៍រួម ដែលយើង​មានរវាងប្រទេសទាំងពីរ ដែលត្រូវអនុញ្ញាតឱ្យជនស៊ីវិលទាំងអស់ត្រឡប់មកផ្ទះពួកគេវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ជំហររបស់យើងតែងតែប្រកាន់ខ្ជាប់នូវ​ដំណោះស្រាយដោយសន្តិវិធី ការសន្ទនាដោយសន្តិវិធី ព្រោះយើង​មិនជឿថា ការប្រើប្រាស់សង្គ្រាម ដើម្បីបញ្ឈប់សង្គ្រាម គឺគ្មាននិរន្តរភាព ឬជាក់ស្តែងនោះទេ។ នេះជាមូលហេតុដែលយើងបានស្នើឱ្យប្រទេសថៃ​គោរពកិច្ចព្រមព្រៀង ដែលមានលោកប្រធានាធិបតី ត្រាំ និងប្រធាន​អាស៊ាន គឺលោកនាយករដ្ឋមន្ត្រី អានវ៉ា បានធ្វើជាសាក្សី ដែលបានកំណត់​លក្ខខណ្ឌច្បាស់លាស់មួយ ដើម្បីដោះស្រាយបញ្ហានេះ ពីព្រោះជម្លោះរវាង​ប្រទេសថៃ មូលហេតុចម្បងគឺជម្លោះទឹកដី។ លោកប្រធានាធិបតី ត្រាំ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួល និងធានាឱ្យមានបទ​ឈប់​បាញ់តាំងតែពីលើកដំបូងរវាងប្រទេសកម្ពុជា និងប្រទេសថៃ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា