ជប៉ុន កោតសរសើរទំនាក់ទំនងជាមួយកម្ពុជា ចំថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន កោតសរសើរទំនាក់ទំនងជាមួយកម្ពុជា ចំថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជ

ជប៉ុន កោតសរសើរទំនាក់ទំនងជាមួយកម្ពុជា ចំថ្ងៃចម្រើនព្រះជន្មព្រះចៅអធិរាជ


 
ភ្នំពេញ៖ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi បាន កោតសរសើរ ការរីកចម្រើន ទំនាក់ទំនងទ្វេភាគី កម្ពុជា ជប៉ុន រយៈ ពេល ពីរឆ្នាំចុងក្រោយ នេះ។
នៅ ក្នុងសារឧទ្ទិស ដល់ ពិធីចម្រើន ព្រះជន្ម ព្រះចៅអធិរាជជប៉ុន នៅថ្ងៃចន្ទ ទី ២៣ ខែកុម្ភៈ នេះ លោកឯកអគ្គ រាជទូត លើកឡើងថា ក្នុងឆ្នាំ២០២៥ កន្លងទៅនេះទំនាក់ទំនងរវាងប្រទេសទាំងពីរមានការវិវត្តវិជ្ជមានជាច្រើនបានកើតឡើង រួមទាំងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ទៅវិញទៅមកយ៉ាងច្រើនកុះករ។
ការផ្លាស់ប្តូរទស្សនកិច្ច ដែល មន្ត្រីការទូតជាន់ខ្ពស់ រូបនេះ សំដៅដល់ ដំណើរទស្សនកិច្ច របស់ អតីតរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន លោក លោក KATO Katsunobu មកកម្ពុជា កាលពីខែមករា។ មួយខែក្រោយមាន ដំណើរទស្សនកិច្ច របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ មុននឹង ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អមដំណើរដោយ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត កាលពីខែឧសភា។ ក្នុងអំឡុងពេល នោះក៏មានជំនួបកំពូលរវាង សម្តេច ហ៊ុន ម៉ាណែត និង អតីត នាយករដ្ឋមន្ត្រីជប៉ុន លោក ISHIBA Shigeru ផងដែរ។
ប្រទេសកម្ពុជា និងជប៉ុន បាន ប្រារព្ធខួបលើកទី ៧០នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នា នៅឆ្នាំ២០២៣។ នៅ ពេលនោះ ប្រទេស ទាំងពីរ បាន តម្លើងទំនាក់ទំនងទៅជា«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
លោកឯកអគ្គរាជទូតជប៉ុន UENO Atsushi សង្ឃឹមថាចំណងមិត្តភាពរវាងជប៉ុន-កម្ពុជា នឹងបន្តកាន់តែស៊ីជម្រៅ តាមរយៈការធ្វើដំណើរ ការសិក្សា ការងារ ការផ្លាស់ប្តូរយុវជន និងកម្មវិធីវប្បធម៌។
កាលពីឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន សម្រេចបានប្រហែល ២,៥៣ពាន់លានដុល្លារ កើនឡើង ១៧% បើប្រៀបនឹងឆ្នាំ២០២៤៕
ដោយ៖សេង បារាំង

Advertisement
ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា