ទូតអង់គ្លេសបង្ហាញអារម្មណ៍អាណិតអាសូរចំពោះពលរដ្ឋភៀសសឹក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទូតអង់គ្លេសបង្ហាញអារម្មណ៍អាណិតអាសូរចំពោះពលរដ្ឋភៀសសឹក

ទូតអង់គ្លេសបង្ហាញអារម្មណ៍អាណិតអាសូរចំពោះពលរដ្ឋភៀសសឹក

លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញអារម្មណ៍របស់ខ្លួន នៅលើបណ្តាញសង្គមផ្លូវការរបស់លោកថា៖ «ថ្ងៃនេះខ្ញុំបានមកដល់ខេត្តបន្ទាយមានជ័យជាមួយក្រុមទូត និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះជាដំណើរទស្សនកិច្ចលើកទីពីររបស់ខ្ញុំទៅកាន់ខេត្តបន្ទាយមានជ័យក្នុងខែកុម្ភៈនេះ។ យើងបានទៅទស្សនាមជ្ឈមណ្ឌលសុវត្ថិភាពសម្រាប់ជនភៀសខ្លួន ហើយយើងបានទៅមើលផ្ទះរបស់ពួកគាត់នៅភូមិព្រៃចាន់ ជោគជ័យ និងបឹងត្រកួន។ ខ្ញុំមានអារម្មណ៍អាណិតអាសូរចំពោះប្រជាជនសាមញ្ញ ដែលរងផលប៉ះពាល់។»

Advertisement

ការបង្ហាញអារម្មណ៍អាណិតអាសូរទៅដល់បងប្អូនភៀសសឹកនៅខេត្តបន្ទាយមានជ័យ ធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំអង្គទូត និងអង្គការអន្តរជាតិនៅកម្ពុជា ចុះទៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ដើម្បីពិនិត្យមើលដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលយោធាថៃបានបំពានកាន់កាប់។

លោក Dominic Williams បានគូសបញ្ជាក់ថា ចក្រភពអង់គ្លេសនឹងបន្តអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធីនៅតាមព្រំដែន។ នេះគឺជាមធ្យោបាយប្រកបដោយនិរន្តរភាពតែមួយគត់សម្រាប់សហគមន៍នៅក្នុងប្រទេសទាំងពីរ ដើម្បីកសាងផ្ទះសម្បែង និងជីវភាពរស់នៅរបស់ពួកគាត់ឡើងវិញ។

អ្នកស្រី មាស សំហេង ហៅស្រីមុំ រស់នៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ក៏ដូចជាប្រជាជនឯទៀតនៅមូលដ្ឋាននេះ ត្រូវបន្តនៅជុំរុំភៀសសឹក ដោយសារតែយោធាថៃព័ទ្ធបន្លា ដាក់ទូរកុតឺន័រ ក្បែរផ្ទះអ្នកស្រី ទើបអាជ្ញាធរមិនទាន់អនុញ្ញាត្តិអោយទៅនៅផ្ទះវិញ ដោយសារបារម្មណ៍ពីបញ្ហាសុវត្តិភាព ។

អ្នកស្រីវ័យ៤៣ឆ្នាំរូបនេះមានកូន៤នាក់ និងជាស្រ្តីមេម៉ាយផង បានបង្ហាញពីទុក្ខលំបាក ដោយសារការឈ្លានពានរបស់ថៃមកលើដែនដីកម្ពុជា ដែលធ្វើឲ្យអ្នកស្រី ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ត្រូវបន្តរស់នៅក្នុងតង់ជនភៀសសឹក។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៣ ខែកុម្ភៈ ប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យចំនួនជិត ៣ពាន់គ្រួសារ ស្មើរនិងជាង ១ម៉ឺន ១ពាន់នាក់ មិនអាចវិលទៅលំនៅដ្ឋានរបស់ខ្លួនវិញបានទេ ដោយសារយោធាថៃព័ទ្ធបន្លាលួ ដាក់ទូកុងតឺន័រ យកភូមិដ្ឋានរបស់ពួកគាត់។

យោងតាមក្រសួងមហាផ្ទៃ គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ នៅសល់ពលរដ្ឋសរុបជាង ៦ម៉ឺន ៦ពាន់នាក់ទៀត ដែលមិនទាន់អាចវិលទៅលំនៅឋានរបស់ខ្លួនវិញបាន៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ហេង សម្បតិ្ត

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា