កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី

កម្ពុជាប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់តាមសន្តិវិធី

រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដោះស្រាយបញ្ហាព្រំដែនទាំងអស់ជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលពាក់ព័ន្ធ ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ ។

Advertisement

ជំហរឥតងាករេនេះត្រូវបានលោកជំទាវ អ៊ាត សោភា រដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បញ្ជាក់សាជាថ្មីនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងពេលដឹកនាំបណ្តាអង្គទូត និងតំណាងទីភ្នាក់ងារអង្គការអន្តរជាតិប្រចាំកម្ពុជា ចុះពិនិត្យទីតាំងព្រំដែនដែលថៃឈ្លានពាន នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងពេលចុះពិនិត្យទីតាំងទាំងនេះ លោកជំទាវរដ្ឋមន្រ្តីស្តីទី និងគណៈប្រតិភូ បានជួបសួរសុខទុក្ខ និងនាំអំណោយជាគ្រឿងឧបភោគបរិភោគពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ជូនដល់បងប្អូនពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅក្នុងជំរំសុវត្ថិភាពវត្តចាន់ស៊ី និងវត្តកណ្តោល ក្នុងខេត្តបន្ទាយមានជ័យ ។

លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា ទាក់ទឹននឹងបញ្ហាព្រំដែននេះ ហ្វីលីពីនបានចាប់ផ្តើមដំណើរការពិភាក្សាគ្នាជាមួយប្រទេសទាំងពីរ ដោយឈរលើទស្សនៈថា នឹងពង្រឹងសមត្ថភាពរបស់ក្រុមសង្កេតការណ៍អាស៊ាន AOT ដើម្បីជួយរក្សាបទឈប់បាញ់។

លោកជំទាវយល់ឃើញថា ស្ថានភាពនេះនឹងបង្កើតឱកាស និងពេលវេលាសមស្របសម្រាប់យន្តការទ្វេភាគី ដែលអាចទទួលយកបានដោយប្រទេសជិតខាងទាំងពីរក្នុងនាមជាសមាជិកអាស៊ានដូចគ្នា ដើម្បីឆ្ពោះទៅរកសន្តិភាពយូរអង្វែង។

ដោយឡែក ទាក់ទងនឹងការសម្របសម្រួលការទូត ប្រធានអាស៊ាននឹងផ្តល់ជូនតាមការស្នើសុំដោយភាគីណាមួយក៏បាន។ លោកជំទាវសង្ឃឹមថា ក្នុងនាមជាក្រុមគ្រួសារអាស៊ាន យើងនឹងមានដំណោះស្រាយប្រកបដោយសន្តិវិធីចំពោះបញ្ហាព្រំដែន ។

ចំណែកលោក ម៉ាស៊ូដា ជុនសាគុ Matsuda Junsaku ទីប្រឹក្សាអមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងថា៖ ជប៉ុនបានសម្រេចគាំទ្រក្រុមសង្កេតការណ៍អាស៊ាន AOT ហើយបានពិភាក្សាជាមួយម៉ាឡេស៊ីកាលពីនៅជាប្រធានអាស៊ាននៅឆ្នាំមុន។ ឆ្នាំនេះ ប្រធានអាស៊ានគឺហ្វីលីពីន- ដូច្នេះជប៉ុនចង់បន្តពិភាក្សាជាមួយហ្វីលីពីន និងសមាជិកអាស៊ានដទៃទៀតសម្រាប់ AOT ព្រោះជប៉ុនជឿជាក់ថា AOT មានតួនាទីសំខាន់ក្នុងការដោះស្រាយបញ្ហានេះ។

យោងតាម ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បច្ចុប្បន្ន យោធាថៃបានរំលោភបំពានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប ១ ០២៦ហិកតា។
ទោះបីក្រោយការអនុវត្តបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក៏ដោយ ក៏យោធាថៃមិនបានបញ្ឈប់សកម្មភាពរំលោភបំពានដែនអធិបតេយ្យភាពកម្ពុជានោះដែរ៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ហេង សម្បត្តិ

ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ

ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា