លោក ត្រាំ ថា អ៊ីរ៉ង់កំពុងសំងំផលិតមីស៊ីល បាញ់ដល់ដីអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា អ៊ីរ៉ង់កំពុងសំងំផលិតមីស៊ីល បាញ់ដល់ដីអាមេរិក
នយោបាយ 25/02/2026

លោក ត្រាំ ថា អ៊ីរ៉ង់កំពុងសំងំផលិតមីស៊ីល បាញ់ដល់ដីអាមេរិក

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់កំពុងសំងំ ផលិតមីស៊ីល ដែលអាចបាញ់ដល់ដីសហរដ្ឋអាមេរិក។

Advertisement

អំឡុងពេលថ្លែងសុន្ទរកថា «រដ្ឋសហភាព» កាលពីថ្ងៃទីអង្គារ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា អ៊ីរ៉ង់កំពុងស្វែងរកការអភិវឌ្ឍមីស៊ីល អាចវាយប្រហារសហរដ្ឋអាមេរិក ដែលជាបច្ចេកវិទ្យាអាវុធ រយៈចម្ងាយឆ្ងាយ ហើយ មានតែប្រទេសមួយចំនួន ប៉ុណ្ណោះ ដែលមានសមត្ថភាពផលិតបាន។

លោក Trump បានរៀបាប់ថា «ពួកគេបានអភិវឌ្ឍន៍មីស៊ីល ដែលអាចគំរាមកំហែងដល់អឺរ៉ុប និងមូលដ្ឋានរបស់យើង នៅក្រៅប្រទេស ហើយពួកគេកំពុងធ្វើការ ដើម្បីបង្កើតមីស៊ីល ដែលនឹងអាចបាញ់ ទៅដល់សហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ»។

ការព្រមាននេះ ធ្វើឡើង នៅ២ថ្ងៃបន្ទាប់ ពី លោក Steve Witkoff បេសកកជនពិសេស របស់លោក ត្រាំ បានអះអាងប្រាប់ Fox News ថា បច្ចុប្បន្ន អ៊ីរ៉ង់ បានពង្រឹងការចម្រាញ់ អ៊ុយរ៉ាញ៉ូម លើសពីចំនួន ដែលត្រូវការសម្រាប់នុយក្លេអ៊ែរស៊ីវិល ពោលគឺមានរហូតដល់ ៦០ ភាគរយឯណោះ ។ ចំនួននេះអាចឲ្យប្រទេសអ៊ីរ៉ង់ មានលទ្ធភាពផលិតគ្រាប់បែកកម្រិតឧស្សាហកម្ម ប្រកបដោយគ្រោះថ្នាក់ ក្នុងរយៈពេលប្រហែល ១សប្តាហ៍ប៉ុណ្ណោះ ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា