អ៊ីរ៉ង់ គំរាមទាហាន អាមេរិក នឹងធ្លាក់នរក បើកិច្ចចរចានុយក្លេអ៊ែរបរាជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ គំរាមទាហាន អាមេរិក នឹងធ្លាក់នរក បើកិច្ចចរចានុយក្លេអ៊ែរបរាជ័យ

អ៊ីរ៉ង់ គំរាមទាហាន អាមេរិក នឹងធ្លាក់នរក បើកិច្ចចរចានុយក្លេអ៊ែរបរាជ័យ

តេហេរ៉ង់ ៖ លទ្ធផលនៃកិច្ចចរចាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នាពេលខាងមុខ នឹងក្លាយជាការសម្រេចជោគវាសនា ថាតើទាហានអាមេរិកត្រូវធ្លាក់ទៅនរក ឬក៏ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ។ នេះជាការព្រមានពីលោក Ebrahim Rezaei អ្នកនាំពាក្យគណៈកម្មាធិការសន្តិសុខជាតិរបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារ ។

Advertisement

ការព្រមាននេះកើតមានឡើង ខណៈពេលដែលលោកប្រធានាធិបតីអាមេរិក Donald Trump បង្កើនការគំរាមកំហែងផ្នែកយោធាដើម្បីឲ្យអ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ។

បើតាម RT, ការចរចាជុំទី ៣ រវាងអាមេរិក និងអ៊ីរ៉ង់គ្រោងធ្វើឡើងនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី២៦ ខែកុម្ភៈនេះ ក្រោមការសម្របសម្រួលរបស់អូម៉ង់ ។ គេមើលឃើញថា កិច្ចចរចានេះនឹងក្លាយជាកន្លែងដែលទីក្រុងតេហេរ៉ង់រំពឹងនឹងដាក់សេចក្តីព្រាងកិច្ចព្រមព្រៀងនៅលើតុចរចា ។

លោក Ebrahim Rezaei និយាយថា ការចរចានៅថ្ងៃទី២៦ ខែកុម្ភៈ គឺជាការសាកល្បងសម្រាប់លោក Trump ហើយវាក៏ជាការកំណត់ ថាតើទាហានអាមេរិក នឹងចុះទៅឋាននរក ឬត្រឡប់ទៅសហរដ្ឋអាមេរិកវិញផងដែរ ។

ប្រមុខការទូតអ៊ីរ៉ង់រូបនេះក៏ធ្លាប់បានព្រមានដែរថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធា ប្រសិនបើការបរាជ័យផ្នែកការទូត ហើយថា មូលដ្ឋានទ័ពអាមេរិកគឺជាគោលដៅអាទិភាព ប្រសិនបើអ៊ីរ៉ង់រងការវាយប្រហារមុន ។

ឆ្លើយតបនឹងរឿងនេះ ក្រសួងសង្គ្រាមអាមេរិកក៏កំពុងរៀបចំយុទ្ធនាការរយៈពេលច្រើនសប្តាហ៍ ដើម្បីប្រឆាំងមូលដ្ឋានសន្តិសុខ និងទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់វិញផងដែរ ។

ជាមួយគ្នានេះ ទីក្រុងវ៉ាស៊ីនតោនថែមទាំងដាក់ឱសានវាទឱ្យអ៊ីរ៉ង់ពី ១០ ទៅ ១៥ ថ្ងៃដើម្បីធ្វើកិច្ចព្រមព្រៀង បើមិនដូច្នោះទេ ទីក្រុងតេហេរ៉ង់ នឹងត្រូវប្រឈមមុខនូវពេលវេលាដ៏ជូរចត់បំផុតក្នុងជីវិត ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា