កម្ពុជាអាចមានភ្លៀងកក់ខែនៅទូទាំងប្រទេស រយៈពេលពេញមួយសប្តាហ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាអាចមានភ្លៀងកក់ខែនៅទូទាំងប្រទេស រយៈពេលពេញមួយសប្តាហ៍

កម្ពុជាអាចមានភ្លៀងកក់ខែនៅទូទាំងប្រទេស រយៈពេលពេញមួយសប្តាហ៍

ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយមបានព្យាករថា ចាប់ពីថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ កម្ពុជានឹងមានភ្លៀងកក់ខែធ្លាក់លាយឡំជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់។

Advertisement

ក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃទី២៥ ខែ ក្រសួងធនធានទឹក បញ្ជាក់ថា ភ្លៀងកក់ខែនឹងគ្របដណ្តប់លើផ្ទៃដីចន្លោះពី ៣០​ភាគរយ ទៅ៤០ភាគរយ ក្នុងរាជធានី ខេត្តទាំង ២៥។ ដោយឡែកសម្រាប់តំបន់សមុទ្រ រលកអាចមានកម្ពស់ពី ០,២៥ម៉ែត្រ ទៅ ១ម៉ែត្រ។

បើតាមក្រសួងធនធានទឹក ស្ថានភាពនេះកើតឡើងខណៈសម្ពាធទាបបានគ្របដណ្តប់លើសមុទ្រចិន ខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើកម្ពុជា។
ក្រសួងដដែលក៏បានណែនាំឱ្យសាធារណជនប្រុងប្រយ័ត្នឱ្យបានខ្ពស់ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន​ឡើងជាយថាហេតុ។ ជាមួយគ្នានេះ ផលដំណាំមួយចំនួនអាចនឹងរងផលប៉ះពាល់ផងដែរ៕

ដោយ៖សៅ សុខអេង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា