ឆ្នាំមុន មនុស្សជិត ៨,០០០នាក់ស្លាប់ ដោយសារប្រថុយជីវិតធ្វើចំណាកស្រុកទូទាំងពិភពលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឆ្នាំមុន មនុស្សជិត ៨,០០០នាក់ស្លាប់ ដោយសារប្រថុយជីវិតធ្វើចំណាកស្រុកទូទាំងពិភពលោក

ឆ្នាំមុន មនុស្សជិត ៨,០០០នាក់ស្លាប់ ដោយសារប្រថុយជីវិតធ្វើចំណាកស្រុកទូទាំងពិភពលោក

បរទេស ៖ មនុស្សជិត ៨,០០០នាក់បានស្លាប់ចោលឆ្អឹង ឬបាត់ខ្លួនឈឹងតែម្តង ដោយសារតែការប្រថុយជីវិតធ្វើចំណាកស្រុកនៅទូទាំងពិភពលោកកាលពីឆ្នាំមុន ខណៈដែលចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ ។ នេះបើតាមទីភ្នាក់ងារអន្តោប្រវេសន៍អង្គការសហប្រជាជាតិ ។

Advertisement

បើតាម AFP ចេញផ្សាយថ្ងៃព្រហស្បតិ៍, ការស្លាប់ ឬបាត់ខ្លួនរបស់មនុស្សប្រហែល ៧,៦៦៧នាក់ នៅលើផ្លូវធ្វើអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់ ដូចជាការឆ្លងកាត់សមុទ្រមេឌីទែរ៉ាណេ និងតំបន់អាហ្រ្វិក បានកើនឡើងយ៉ាងខ្លាំងនៅដើមឆ្នាំ ២០២៦នេះ បើទោះបីជាចំនួនអ្នកស្លាប់បានថយចុះក្នុងឆ្នាំ ២០២៥ ក៏ដោយ ។

យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM, មូលហេតុនៅពីក្រោយបញ្ហានេះ ដោយសារតែផ្លូវស្របច្បាប់សម្រាប់ការធ្វើអន្តោប្រវេសន៍កំពុងតែរួមតូច ដែលរុញច្រានមនុស្សកាន់តែច្រើនឱ្យធ្លាក់ចូលទៅក្នុងកណ្ដាប់ដៃរបស់អ្នករត់ពន្ធមនុស្ស ។ ម្យ៉ាងវិញ ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និងតំបន់ផ្សេងទៀត បានបង្កើនការអនុវត្តច្បាប់ និងវិនិយោគយ៉ាងច្រើនលើការទប់ស្កាត់លំហូរអន្តោប្រវេសន៍ ។

ជាមួយគ្នានេះ ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM លោកស្រី Amy Pope និយាយថា ការបាត់បង់ជីវិតជាបន្តបន្ទាប់នៅលើផ្លូវធ្វើអន្តោប្រវេសន៍ គឺជាការបរាជ័យជាសកល ដែលមិនអាចទទួលយកបានឡើយ ។

លោកស្រីថា ការស្លាប់ទាំងនេះ មិនមែនជារឿងដែលបញ្ចៀសមិនរួចនោះទេ ប៉ុន្តែ នៅពេលដែលផ្លូវសុវត្ថិភាពមិនអាចឆ្លងកាត់បាន មនុស្សក៏ត្រូវបង្ខំចិត្តធ្វើដំណើរតាមផ្លូវដ៏គ្រោះថ្នាក់ ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា