លោក គីម ជុងអ៊ុន គំរាមលុប កូរ៉េខាងត្បូង ចេញពីផែនដី បើ កូរ៉េខាងជើង រងការគំរាមកំហែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក គីម ជុងអ៊ុន គំរាមលុប កូរ៉េខាងត្បូង ចេញពីផែនដី បើ កូរ៉េខាងជើង រងការគំរាមកំហែង

លោក គីម ជុងអ៊ុន គំរាមលុប កូរ៉េខាងត្បូង ចេញពីផែនដី បើ កូរ៉េខាងជើង រងការគំរាមកំហែង

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរបស់លោកនឹងលុបកូរ៉េខាងត្បូងចេញពីផែនដី ប្រសិនបើសន្តិសុខរបស់ទីក្រុងព្យុងយ៉ាងត្រូវបានគំរាមកំហែង ។

Advertisement

បើតាមទីភ្នាក់ងារសារព័ត៌មាន KCNA, ការព្រមានរបស់លោក គីម ជុងអ៊ុន ធ្វើឡើងនៅចំពោះមុខមន្រ្តីជាន់ខ្ពស់របស់កូរ៉េខាងជើង អំឡុងសមាជលើកទី ៩ នៅទីក្រុងព្យុងយ៉ាង ។

លោក គីម ជុងអ៊ុន និយាយថា ប្រទេសកូរ៉េខាងត្បូងគឺជា “សត្រូវដ៏ធំបំផុត” របស់កូរ៉េខាងជើង ដោយសារតែអាកប្បកិរិយាចង់ផ្សះផ្សាទំនាក់ទំនងទ្វេភាគី ដែលរដ្ឋាភិបាលបច្ចុប្បន្នរបស់កូរ៉េខាងត្បូងកំពុងតែបង្ហាញនោះ គឺជាគ្រាន់តែជាទង្វើ “បោកប្រាស់ និងបន្លំភ្នែក “ ប៉ុណ្ណោះ ។

មេដឹកនាំកំពូលកូរ៉េខាងជើងរូបនេះសង្កត់ធ្ងន់ថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់លោកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពង្រឹងជាអចិន្ត្រៃយ៍នូវឋានៈរបស់ប្រទេសកូរ៉េខាងជើង ជារដ្ឋអាវុធនុយក្លេអ៊ែរ ។

ជាមួយគ្នានេះ លោក គីម ជុងអ៊ុន ក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបោះបង់ចោលនូវអ្វីដែលលោកយល់ថា ជាគោលនយោបាយ «អរិភាព» ចំពោះកូរ៉េខាងជើង ប្រសិនបើទីក្រុងវ៉ាស៊ីនតោនចង់បន្តការសន្ទនាដែលជាប់គាំងជាយូរមកហើយនោះ ។

យោងតាមការប៉ាន់ស្មានកាលពីឆ្នាំមុន របស់វិទ្យាស្ថានអន្តរជាតិស្រាវជ្រាវសន្តិភាពស្តុកខុល (Stockholm), ប្រទេសកូរ៉េខាងជើងទំនងជាមានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ៥០គ្រាប់ និងមានសារធាតុ Fissil គ្រប់គ្រាន់ ដែលអាចមានសមត្ថភាពផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានរហូតដល់ ៤០ គ្រាប់បន្ថែមទៀតផងដែរ ៕

ប្រភព ៖ foxnews ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា