អាមេរិក សំងំធ្វើតេស្តយន្តហោះចម្បាំងគ្មានមនុស្សបើក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក សំងំធ្វើតេស្តយន្តហោះចម្បាំងគ្មានមនុស្សបើក

អាមេរិក សំងំធ្វើតេស្តយន្តហោះចម្បាំងគ្មានមនុស្សបើក

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កំពុងសំងំធ្វើតេស្តយន្តហោះចម្បាំងគ្មានមនុស្សបើកថ្មីមួយ នៅពេលទទួលបានជោគជ័យ វាត្រូវបានគេរំពឹងថា នឹងចូលបម្រើសេវាកម្មដល់កងទ័ពអាកាសអាមេរិកនៅពេលអនាគត ។

Advertisement

យន្តហោះនេះមានឈ្មោះថា YFQ-42A Dark Merlin អភិវឌ្ឍឡើងដោយក្រុមហ៊ុន General Atomics Aeronautical Systems ហៅកាត់ថា (GA-ASI) ។ វាបានបញ្ចប់ការហោះហើរលើកដំបូងរួចហើយ កាលពីពេលថ្មីៗនេះ និងបានបង្ហាញពីរបៀបហោះហើរដោយស្វ័យប្រវត្តិ ។

យោងតាមកងកម្លាំងអាកាស និងអវកាស, យន្តហោះចម្បាំងគ្មានមនុស្សបើកនេះកំពុងស្ថិតក្រោមដំណាក់ការសាកល្បងហោះហើរនៅឡើយ ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍយន្តហោះប្រយុទ្ធសហការ ហៅកាត់ CCA ។

ក្រុមហ៊ុនផលិតនិយាយថា ការដាក់ឈ្មោះថា “Dark Merlin” ត្រូវបានបំផុសគំនិតពីសត្វស្ទាំងតូចមួយ ប៉ុន្តែសាហាវ ដែលល្បីល្បាញដោយសារតែល្បឿន និងការប្រមាញ់ចំណីដ៏ខ្លាំងក្លារបស់វា ។

ដូច្នេះហើយ ក្រុមហ៊ុនផលិតបានរចនាវាឡើង ដោយផ្សារភ្ជាប់ផ្នត់គំនិតចេញពីសមត្ថភាពសត្វស្ទាំង រួមមានល្បឿន ភាពបត់បែន និងយុទ្ធសាស្ត្រវាយប្រហារសត្រូវដែលមិននឹកស្មានដល់ ។

ប្រធានក្រុមហ៊ុន GA-ASI លោក David R. Alexander និយាយថា ឈ្មោះដែលបានជ្រើសរើសនេះ ឆ្លុះបញ្ចាំងពីទស្សនវិជ្ជាប្រយុទ្ធរបស់យន្តហោះ និងធ្វើតាមប្រព័ន្ធដាក់ឈ្មោះរបស់កងទ័ពអាកាសអាមេរិក ។ លោកថា ប្រសិនបើការផលិតទ្រង់ទ្រាយធំចាប់ផ្តើម យន្តហោះនេះនឹងត្រូវដាក់ឈ្មោះផ្លូវការថា FQ-42A ប៉ុន្តែនៅតែរក្សាឈ្មោះដើម Dark Merlin ។

បើតាម militarnyi, យន្តហោះនេះ គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍយន្តហោះប្រយុទ្ធសហការ (CCA) បង្កើតឡើងមានគោលបំណងដាក់ដំណើរការយន្តហោះចម្បាំងគ្មានមនុស្សបើក រួមគ្នាជាមួយយន្តហោះចម្បាំងដែលមានមនុស្សបើក ។

ទន្ទឹមគ្នា ក្រុមហ៊ុនផលិតអាវុធការពារជាតិ Lockheed Martin របស់អាមេរិក ថ្មីៗនេះក៏បានប្រកាសដែរថា ខ្លួនកំពុងអភិវឌ្ឍយន្តហោះចម្បាំងគ្មានមនុស្សបើកថ្មីមួយ ដែលមានឈ្មោះថា Vectis សម្រាប់បម្រើសេវាកម្មដល់កងទ័ពអាកាសអាមេរិកផងដែរ ៕

ប្រភព ៖ militarnyi ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា