កម្ពុជាក្លាយជាប្រទេសដំបូងបំផុត ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាក្លាយជាប្រទេសដំបូងបំផុត ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម
នយោបាយ 28/02/2026

កម្ពុជាក្លាយជាប្រទេសដំបូងបំផុត ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម

(ភ្នំពេញ)៖ បន្ទាប់ពីកម្ពុជាបានឈ្នះពានរង្វាន់មាសនៃរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៦ នាពេលកន្លងទៅថ្មីៗនេះ, ទីភ្នាក់ងារគំនិតផ្តួចផ្តើមការបង្រួបបង្រួមឌីជីថលសាកល (Digital Convergence Initiative) ដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថល តាមរយៈកិច្ចសហការរវាងបណ្តារដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ផ្តោតលើស្តង់ដាអន្តរប្រតិបត្តិការ ការគ្រប់គ្រងទិន្នន័យ និងការកសាងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure – DPI) ដែលមានប្រទេសជាសមាជិកចំនួនប្រមាណ ៣០ បានផ្តល់ពានរង្វាន់ “ការទទួលស្គាល់ជាសាកល – Global Recognition Award” ជូនក្រុមប្រឹក្សាជាតិគាំពារសង្គម តាមរយៈស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។

Advertisement

ពានរង្វាន់នេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាក្លាយជាប្រទេសដំបូងបំផុត ដែលត្រូវបានទទួលស្គាល់ជាសាកល ចំពោះឧត្តមភាពនៃបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម និងជាប្រទេសលេចធ្លោគំរូមួយសម្រាប់ការកសាង និងអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ជាពិសេសឌីជីថលគាំពារសង្គម ស្របតាមស្តង់ដាអន្តរជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងបរិយាបន្ន។

ពានរង្វាន់កម្រិតសាកលនេះ ត្រូវបានប្រគល់ជូនដោយ ឯកឧត្តម ស្តេហ្វាន មេសសេរ័រ (H.E. STEFAN Messerer) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា តំណាងឱ្យបណ្តាប្រទេសនៃគំនិតផ្តួចផ្តើមសាកល ដែលបានប្រព្រឹត្តទៅ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។

ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការចង្អុលបង្ហាញ ប្រកបដោយភាពប្រាកដនិយមរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម, ថ្នាលឌីជីថល DSPP បាន និងកំពុងបំពេញតួនាទីជាមូលដ្ឋានឌីជីថលស្នូលដ៏មានសារៈសំខាន់ សម្រាប់គាំទ្រការអនុវត្តក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ២០២៤-២០៣៥ ជាពិសេសបានធ្វើសុខដុមនីយកម្មលើការចុះបញ្ជី និងការបើកផ្តល់អត្ថប្រយោជន៍នៃកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម លើថ្នាលឌីជីថលរួម។

ការទទួលបាន “ពានរង្វាន់ទទួលស្គាល់ជាសាកល” លើឧត្តមភាពនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យសេវាសាធារណៈ ជាពិសេសក្នុងប្រព័ន្ធគាំពារសង្គម តាមរយៈនវានុវត្តន៍ឌីជីថល ក្នុងគោលដៅពង្រឹងប្រសិទ្ធភាព និងគុណភាពនៃការផ្តល់សេវា និងបង្កើនតម្លាភាពក្នុងសង្គម និងជាសក្ខីភាពបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស, ការគាំពារប្រជាជន, និងលើកកម្ពស់ផលប្រយោជន៍សាធារណៈយ៉ាងពិតប្រាកដ៕

ដោយ៖ង៉ាន់ ទិត្យ

ធី ដា

លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា