រុស្ស៊ី ថា លោក ត្រាំ និងអ៊ីស្រាអែល កំពុងនាំមជ្ឈិមបូព៌ាធ្លាក់ចូលរណ្តៅដ៏ជ្រៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ថា លោក ត្រាំ និងអ៊ីស្រាអែល កំពុងនាំមជ្ឈិមបូព៌ាធ្លាក់ចូលរណ្តៅដ៏ជ្រៅ

រុស្ស៊ី ថា លោក ត្រាំ និងអ៊ីស្រាអែល កំពុងនាំមជ្ឈិមបូព៌ាធ្លាក់ចូលរណ្តៅដ៏ជ្រៅ

មូស្គូ ៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍ បានចេញមុខរិះគន់ចំៗដល់លោក ដូណាល់ ត្រាំ ប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងមេដឹកនាំអ៊ីស្រាអែល ចំពោះការរួមដៃគ្នាវាយប្រហារដ៏គ្រោះថ្នាក់មួយលើប្រទេសអ៊ីរ៉ង់ ហើយថា សម្ព័ន្ធមិត្តទាំងពីរ កំពុងនាំតំបន់មជ្ឈិមបូព៌ាទាំងមូលធ្លាក់ចូលទៅក្នុងរណ្តៅដ៏ជ្រៅ ។

Advertisement

អាមេរិក និងអ៊ីស្រាអែល បានប្រកៀកស្មារគ្នាវាយប្រហារលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយកំណត់គោលដៅសម្លាប់មេដឹកនាំកំពូលៗរបស់ប្រទេសមួយនេះ បើទោះជាត្រូវប្រថុយប្រថាននាំតំបន់មជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងជម្លោះថ្មីមួយក៏ដោយ ។

ទោះបីជាយ៉ាងណា មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ប្រតិបត្តិការយោធានេះ នឹងបញ្ចប់ការគំរាមកំហែងសន្តិសុខដល់ទីក្រុងវ៉ាស៊ីនតោន និងផ្តល់ឱកាសឲ្យជនជាតិអ៊ីរ៉ង់ផ្តួលរំលំអ្នកគ្រប់គ្រងផ្តាច់ការរបស់ពួកគេ ។

ជាការឆ្លើយតប ក្រសួងការបរទេសរុស្ស៊ី បានគូសបញ្ជាក់ថា អាមេរិក-អ៊ីស្រាអែល បានចាប់ផ្តើមដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ម្តងទៀត តាមរយៈអូសទាញតំបន់មជ្ឈិមបូព៌ាឲ្យខិតទៅរកគ្រោះមហន្តរាយមនុស្សធម៌ និងវិបត្តិសេដ្ឋកិច្ច ជាពិសេសគ្រោះមហន្តរាយវិទ្យុសកម្មយ៉ាងឆាប់រហ័ស ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិធំៗរបស់ពិភពលោក, ប្រតិបត្តិការយោធារបស់អាមេរិក និងអ៊ីស្រាអែល បានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Nasirzadeh និងមេបញ្ជាការឆ្មាំបដិវត្តន៍ លោក Mohammed Pakpour៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា