អ៊ីរ៉ង់រាប់ពាន់នាក់ប្រមូលផ្តុំកាន់ទុក្ខ ចំពោះការស្លាប់របស់មេដឹកនាំកំពូល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់រាប់ពាន់នាក់ប្រមូលផ្តុំកាន់ទុក្ខ ចំពោះការស្លាប់របស់មេដឹកនាំកំពូល

អ៊ីរ៉ង់រាប់ពាន់នាក់ប្រមូលផ្តុំកាន់ទុក្ខ ចំពោះការស្លាប់របស់មេដឹកនាំកំពូល

តេហេរ៉ង់ ៖ នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦នេះ អ្នកកាន់ទុក្ខរាប់ពាន់នាក់បានប្រមូលផ្តុំគ្នា នៅកណ្តាលរដ្ឋធានី របស់ប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការស្លាប់ របស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei នេះបើយោងតាមអ្នកកាសែត AFP ។

Advertisement

នៅឯទីលានបដិវត្តន៍ Enghelab អ្នកកាន់ទុក្ខ ដែលភាគច្រើន ស្លៀកពាក់ខ្មៅ បានយំទួញសោក និង ស្រែកថា «ស្លាប់ទៅ អាមេរិក» និង «ស្លាប់ទៅ អ៊ីស្រាអែល» ដោយមានមនុស្សម្នាជាច្រើន បានគ្រវីទង់ជាតិ អ៊ីរ៉ង់ និង កាន់រូបថត របស់លោក Khamenei។

សារព័ត៌មានអន្តរជាតិនានា រួមទាំង អ៊ីរ៉ង់ បានប្រកាសថា លោក Ayatollah Ali Khamenei ត្រូវបានសម្លាប់ អំឡុងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា