រុស្ស៊ី ព្រមានថា លោក Trump កំពុងបង្កើតសង្គ្រាមលោកលើកទី៣ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ព្រមានថា លោក Trump កំពុងបង្កើតសង្គ្រាមលោកលើកទី៣

រុស្ស៊ី ព្រមានថា លោក Trump កំពុងបង្កើតសង្គ្រាមលោកលើកទី៣

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កំពុងតែបង្កាត់ភ្លើងសង្គ្រាមលោកលើកទី ៣ តាមរយៈប្រតិបត្តិការយោធាផ្លាស់ប្តូរការដឹកនាំនៅអ៊ីរ៉ង់ ។ នេះជាការព្រមានរបស់លោក Dmitry Medvedev អតីតប្រធានាធិបតីរុស្ស៊ី ។

Advertisement

ថ្លែងក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃចន្ទ, លោក Medvedev លើកឡើងថា បើទោះសង្គ្រាមលោកលើកទី ៣ មិនទាន់កើតឡើងក៏ពិតមែន ប៉ុន្តែប្រសិនបើលោក ត្រាំ នៅតែបន្តសកម្មភាពបែបនេះទៀតនោះ ច្បាស់ណាស់ វានឹងផ្ទុះឡើង ហើយគ្មានអ្វីត្រូវសង្ស័យនោះទេ ។

លោកថា ការវាយប្រហារលើអ៊ីរ៉ង់ គឺជាផ្នែកមួយនៃសង្រ្គាមទ្រង់ទ្រាយធំរបស់អាមេរិក និងសម្ព័ន្ធមិត្ត ដើម្បីរក្សាឧត្តមភាពគ្របដណ្តប់លើពិភពលោក ។

យោងតាមការលើកឡើងរបស់លោក Medvedev, លោក ត្រាំ បានបង្ក “កំហុសធ្ងន់ធ្ងរមួយ” ដោយការធ្វើឃាតមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei ដែលនាំឱ្យជនជាតិអាមេរិកទាំងអស់ប្រឈមមុខនឹងហានិភ័យ ។

លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ីសង្កត់ធ្ងន់ថា លោក Ali Khamanei ត្រូវបានគេចាត់ទុកជាបិតាខាងវិញ្ញាណរបស់ប្រជាជនមូស្លីមនិកាយស៊ីអ៊ីតជិត ៣០០ លាននាក់ ។

លោកថា គ្មានអ្វីត្រូវសង្ស័យនោះទេ អ៊ីរ៉ងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងលើសពីមុនដល់ទៅ ៣ ដង ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីការស្លាប់របស់លោក Ali Khamanei .

បើតាម CNA, យោធាអាមេរិក និងអ៊ីស្រាអែលបានព្រួតដៃគ្នាបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ដោយកំណត់គោលដៅលើក្រសួងការពារជាតិ, កន្លែងស៊ើបការណ៍សម្ងាត់ ក៏ដូចជាមន្ត្រីជាន់ខ្ពស់ និងឧត្តមសេនីយ៍មួយចំនួនផងដែរ ៕

ប្រភព ៖ RT និង CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា