កម្ពុជា ដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ២០២៥-២០៣០ ដើម្បីពង្រឹងសុខុមាលភាពកុមារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា ដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ២០២៥-២០៣០ ដើម្បីពង្រឹងសុខុមាលភាពកុមារ

កម្ពុជា ដាក់ឱ្យប្រើប្រាស់យុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ២០២៥-២០៣០ ដើម្បីពង្រឹងសុខុមាលភាពកុមារ

ភ្នំពេញ ៖ ក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលុបបំបាត់ភាពកង្វះអាហារូបត្ថម្ភ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិស្តីពីការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ ២០២៥-២០៣០» នៅសណ្ឋាគារ សាន់ & មួន រីវើសាយ ក្រោមវត្តមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងតំណាងវិស័យឯកជន នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ ។

Advertisement

យុទ្ធសាស្ត្រជាតិថ្មីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ស្ថានភាព អាហារូបត្ថម្ភរបស់ប្រជាជនកម្ពុជា តាមរយៈការកែច្នៃ និងបន្ថែមមីក្រូសារជាតិសំខាន់ៗ ទៅក្នុងចំណីអាហារមូលដ្ឋាន។ ផែនការរយៈពេល ៥ឆ្នាំនេះ នឹងផ្តោតសំខាន់ លើការដោះស្រាយបញ្ហាកង្វះវីតាមីន និងសារធាតុរ៉ែ ដែលជាមូលហេតុចម្បង បង្កឱ្យមានភាពស្លេកស្លាំង និងការយឺតយ៉ាវក្នុងការលូតលាស់ ជាពិសេសចំពោះស្ត្រី និងកុមារ។

ស្របពេលជាមួយគ្នានេះ គេសង្កេតឃើញមានសមិទ្ធផលគួរឱ្យកត់សម្គាល់ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលបាននិងកំពុងអនុវត្តកម្មវិធីផ្តល់អាហារ ដល់កុមារនៅតាមសាលារៀនគោលដៅ ដោយប្រើប្រាស់ «អង្ករបញ្ចូលមីក្រូសារជាតិ»។ អង្ករប្រភេទនេះ ត្រូវបានបន្ថែមនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗដូចជា ជាតិដែក (Iron), ជាតិអ៊ីយ៉ូត (Iodine) និងវីតាមីន A ជាដើម ។

យន្តការនេះ មិនត្រឹមតែជួយឱ្យកុមារមានសុខភាពមាំមួន និងមានថាមពល ក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ក្នុងការធានាសន្តិសុខស្បៀង និងការអភិវឌ្ឍបញ្ញាស្មារតីរបស់កុមារតាំងពីតូចទៅ។

សូមជម្រាបថា ចំណុចគន្លឹះនៃយុទ្ធសាស្ត្រជាតិ ស្តីពីការបញ្ចូលមីក្រូសារជាតិ ក្នុងចំណីអាហារ ២០២៥-២០៣០រួមមាន ១. ការពង្រឹងកិច្ចសហការ៖ បង្កើនការសម្របសម្រួលរវាងអន្តរស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន (រោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសផលិតគ្រឿងឧបភោគបរិភោគ)។ ២. ការវិនិយោគលើអាហារមូលដ្ឋាន៖ ជំរុញការបញ្ចូលសារធាតុចិញ្ចឹមទៅក្នុងផលិតផល ដែលប្រើប្រាស់ប្រចាំថ្ងៃ រួមមាន អង្ករ អំបិល ទឹកត្រី និងទឹកស៊ីអ៊ីវ។ និង៣. ចក្ខុវិស័យវែងឆ្ងាយ៖ យុទ្ធសាស្ត្រនេះ គឺជាផ្នែកមួយនៃការគាំទ្រដល់គោលនយោបាយជាតិ អភិវឌ្ឍន៍ និងចក្ខុវិស័យឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ដើម្បីកសាងមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ។

គួររំលឹកថា ក្នុងពិធីប្រកាសនេះ តំណាងរាជរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ គឺជាកិច្ចការអាទិភាព។ ការរួមគ្នា រវាងគោលនយោបាយកម្រិតជាតិ និងការអនុវត្តជាក់ស្តែងនៅតាមសាលារៀន នឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការកែប្រែវាសនារបស់កុមារកម្ពុជា ឱ្យមានអនាគតដ៏ភ្លឺស្វាង និងមានសុខភាពល្អបរិបូរណ៍ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា