ឯកអគ្គរដ្ឋទូតសឹង្ហបុរីបញ្ចប់បេសកកម្មនៅកម្ពុជា ដែលលោកជំទាវចាត់ទុកជាប្រទេសដ៏អស្ចារ្យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកអគ្គរដ្ឋទូតសឹង្ហបុរីបញ្ចប់បេសកកម្មនៅកម្ពុជា ដែលលោកជំទាវចាត់ទុកជាប្រទេសដ៏អស្ចារ្យ

ឯកអគ្គរដ្ឋទូតសឹង្ហបុរីបញ្ចប់បេសកកម្មនៅកម្ពុជា ដែលលោកជំទាវចាត់ទុកជាប្រទេសដ៏អស្ចារ្យ

មុននឹងចាកចេញពីកម្ពុជាក្រោយបញ្ចប់បេសកកម្មជាឯអគ្គរដ្ឋទូតសិង្ហបុរី លោកជំទាវ Teo Lay Cheng បានចូលជម្រាបលាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

Advertisement

នេះជាលើកទី៣ហើយក្នុងអាណត្តិ ៥ឆ្នាំរបស់លោកជំទាវជាឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា ដែលលោកជំទាវបានចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ជាពិសេសបានទទួលការបំពាក់មេដាយកិត្តិយសពីសម្តេចតេជោនាពេលនេះ។

យោងតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណសម្ដេចតេជោ ចំពោះការបំពាក់គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ហើយលោកជំទាវបានពោលថា រាល់ពេលជួបសម្ដេចតេជោ លោកជំទាវតែងតែបានរៀនសូត្រ និងបានស្ដាប់បទពិសោធន៍ដ៏កម្ររបស់សម្ដេច ដែលជួយបង្កើនពុទ្ធិយ៉ាងច្រើនផងដែរ ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការពេញចិត្តចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងការពូនជ្រុំទំនាក់ទំនងកម្ពុជា និងសិង្ហបុរី ។ សម្ដេចតេជោ បានលើកឡើងពីទំហំពាណិជ្ជកម្មទ្វេភាគី ដែលមានការកើនឡើងដល់ជាង ៥ពាន់លានដុល្លារ ហើយសម្ដេចសង្ឃឹមថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំប្រឹងប្រែង និងដាក់គោលដៅបន្តទៀត ធ្វើយ៉ាងណាសម្រេចឱ្យបាន ១០ពាន់លានដុល្លារនៅឆ្នាំបន្តបន្ទាប់។

សម្ដេចតេជោ បានចាត់ទុកថា ទំនាក់ទំនងនយោបាយ ការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ គឺជារឿងដ៏ចាំបាច់ក្នុងការរុញច្រានទំនាក់ទំនងរវាងកម្ពុជា និងសិង្ហបុរី ឲ្យមានភាពល្អប្រសើរ។

នៅក្នុងឱកាសនោះ សម្ដេចតេជោបានចែករំលែកនូវបទពិសោធន៍ ក៏ដូចជាដំណើរដើមទងនៃការតស៊ូរំដោះប្រទេសជាតិ ជាពិសេសការស្វែងរកសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា និងបានលើកឡើងផងដែរពីស្ថានការណ៍ព្រំដែន កម្ពុជា-ថៃ នៅពេលបច្ចុប្បន្ន ព្រមទាំងបញ្ហាប្រឈមដ៏ស្មុគស្មាញរបស់ពិភពលោក ។

លោកជំទាវឯកអគ្គរដ្ឋទូតសិង្ហបុរី បានអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែកមេរៀន ជាទស្សនៈទានល្អៗ។ លោកជំទាវបានកោតសរសើការរីកចម្រើនរបស់កម្ពុជា និងកត្តាសុខសន្តិភាព ហើយលោកជំទាវក៏មានអនុស្សាវរីយ៍ជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលលោកជំទាវចាត់ទុកថាជាប្រទេសដ៏អស្ចារ្យ៕

ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក

ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា