សូមទស្សនាវីដេអូ៖ ទឹកដីរបស់កម្ពុជាគឺជាបេះដូងរបស់ជាតិ ដែលមិន​អាចរង​ការ​រំលោភ​បំពានបានឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សូមទស្សនាវីដេអូ៖ ទឹកដីរបស់កម្ពុជាគឺជាបេះដូងរបស់ជាតិ ដែលមិន​អាចរង​ការ​រំលោភ​បំពានបានឡើយ

សូមទស្សនាវីដេអូ៖ ទឹកដីរបស់កម្ពុជាគឺជាបេះដូងរបស់ជាតិ ដែលមិន​អាចរង​ការ​រំលោភ​បំពានបានឡើយ

_______________________________

Advertisement

នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ លេខាធិការដ្ឋាន នៃគណៈ​កម្មា​ធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បានបញ្ចេញវីដេអូ មានរយៈពេល៩នាទី និង២១វិនាទី មាន​ចំណងជើងថា៖ ទឹកដីរបស់កម្ពុជាគឺជាបេះដូងរបស់ជាតិ ដែល​មិន​អាចរងការរំលោភបំពានបានឡើយ ។

ឯកភាពជាតិខ្មែរនិងកម្លាំងសាមគ្គីជាតិ គឺជារនាំង​ការពារ​បូរណភាព​ទឹក​ដី​ដ៏រឹងមាំ !

ទឹកដីរបស់​កម្ពុជានៅលើផែន​ទីគឺជាលទ្ធផល​នៃការលះបង់​និង​ពលីកម្ម​​ដ៏ធំធេង និងប្រវត្តិសាស្រ្តនៃប្រជាជាតិ របស់យើង។ អធិបតេយ្យភាពគឺជារឿងដែលមិនអាចចរចាបាន មិន​អាច​រំលោភ​បំពានបាន ហើយក៏មិនអាចលះបង់ចោលបាននោះដែរ ទោះក្នុង​កាលៈ​ទេសៈនិងដោយតម្លៃណាក៏ដោយ។

ប្រជាជាតិខ្មែរបានងើបផុតពីទុក្ខលំបាក និងបានឈរ​ការពារ​ទឹកដី​ដោយ​ការ​លះបង់សាច់ស្រស់ឈាមស្រស់ និងដោយការ​ប្រើប្រាស់​បញ្ញា​ញាណ។ នៅថ្ងៃនេះ ប្រទេសកម្ពុជាបានងើបឈរជាថ្មីម្តងទៀត ជាមួយនឹងសំឡេងតែមួយ នោះគឺ​សំឡេង​របស់​ប្រជា​ជាតិ​និង​ប្រជា​ពលរដ្ឋខ្មែរគ្រប់រូបដែលមកពីគ្រប់មជ្ឈដ្ឋានទាំងក្នុង និង​ក្រៅ​ប្រទេស។

ពេលនេះគឺជាពេលវេលាដែលជាតិយើងត្រូវការកម្លាំងសាមគ្គីមហាគ្រួសារខ្មែរ តែមួយ ព្រោះការរួបរួមគឺជាជ័យជំនះ។ សូមយើង​ទាំង​អស់​គ្នា​ចងចាំថា នៅក្នុងពេល​វេលាដ៏​សំខាន់​បំផុត​នៃប្រវត្តិ​សាស្ត្រ​ជាតិ​របស់យើង ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ត្រូវតែ​បន្តរួម​គ្នាជាធ្លុង​មួយ​ជឿជាក់​លើការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ឈរនៅជាមួយរាជរដ្ឋាភិបាល ឈរនៅជាមួយ វីរៈកងកម្លាំងប្រដាប់អាវុធដ៏អង់អាចក្លាហានរបស់យើង និង​ឈរ​នៅជាមួយប្រជាជាតិខ្មែរ ក្រោមបាវចនា «ជាតិតែមួយ បេះ​ដូង​តែមួយ» – «ទឹកដីរបស់កម្ពុជា​មិនអាច​រំលោភ​បំពាន​បានឡើយ» – «អធិបតេយ្យភាពរបស់កម្ពុជាមិនអាចបំបែកបំបាក់បានឡើយ»។ អនាគតរបស់កម្ពុជាគឺជាកាតព្វកិច្ចដ៏ពិសិដ្ឋរបស់យើងទាំងអស់គ្នា ដែលត្រូវការពារឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ៕

_________________

ប្រភព៖ AMS

Facebook
TikTok
Youtube
Telegram

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើររបស់កម្ពុជា #ទឹកដីរបស់កម្ពុជា #បេះដូងរបស់ជាតិ

លី ប៊ុនហេង - Ly Bunheng

លី ប៊ុនហេង ប្រធានផ្នែកផ្សព្វផ្សាយ នៃសច្ចធម៌ប្រវត្តិសាស្រ្ដ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា