រដ្ឋបាលខេត្តកំពង់ចាមសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលខេត្តកំពង់ចាមសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់
នយោបាយ 09/03/2026

រដ្ឋបាលខេត្តកំពង់ចាមសម្ពោធដាក់ឱ្យប្រើប្រាស់មណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមកាលពីព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញសម្ពោធដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការមណ្ឌលសុខភាពព្រែកកក់ ស្រុកស្ទឹងត្រង់ ។

Advertisement

តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម មណ្ឌលសុខភាពព្រែកកក់ ទទួលខុសត្រូវលើសុខភាពប្រជាពលរដ្ឋ ទាំង​១៣ភូមិ នៃឃុំព្រែកកក់ ប្រមាណ ១៥.៨៣១នាក់។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តបានមានប្រសាសន៍ថា ក្រោមកិច្ចសហការរវាងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ជាមួយ​សប្បុរសជន ជាពិសេស លោកស្រីសាស្ត្រាចារ្យ ពឹង សយ (នាមដើម លី ឆេងគី) និងក្រុមគ្រួសារ បានឧបត្ថម្ភការ​សាងសង់​អគារថ្មីមួយខ្នង មានទទឹង ៩ ម៉ែត្រ បណ្តោយ ១៧ ម៉ែត្រ តម្លៃប្រមាណ ៣៨.០០០ដុល្លារអាមេរិក។អគារត្រូវបានបែងចែកជា ៧ បន្ទប់ និងបង្គន់អនាម័យ ៣បន្ទប់ (រួមទាំងបង្គន់សម្រាប់ជនពិការ ១)។អគារនេះចាប់ផ្តើមសាងសង់ពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ និងបញ្ចប់គម្រោងនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ តាមផែនការ ហើយបានចាប់ផ្តើមផ្តល់សេវាជាបណ្តើរៗតាំងពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦ មកម្ល៉េះ។

ឯកឧត្តមអភិបាលខេត្ត បានយកឱកាសនោះផ្ដាំផ្ញើដល់គ្រូពេទ្យ សូមឱ្យយកអគារមណ្ឌលសុខភាព ដែលបានសម្ពោធដាក់ឱ្យ​ប្រើប្រាស់ក្នុងថ្ងៃនេះ ប្រើប្រាស់ឱ្យអស់លទ្ធភាព ក្នុងគោលបំណងផ្ដល់នូវសេវាល្អ សេវាគំរូជូនដល់ប្រជាពលរដ្ឋ។ សូមបង្កើន​ចំណេះជំនាញ ឯកទេសឱ្យបានគ្រប់ៗគ្នា ៕


ដោយ៖លី ពៅ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា