ទីភ្នាក់ងារថាមពលអន្តរជាតិត្រៀមបញ្ចេញប្រេងក្នុងស្តុកជាង ១ ពាន់លានបារ៉ែល ដើម្បីបន្ថយតម្លៃប្រេងឆៅ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទីភ្នាក់ងារថាមពលអន្តរជាតិត្រៀមបញ្ចេញប្រេងក្នុងស្តុកជាង ១ ពាន់លានបារ៉ែល ដើម្បីបន្ថយតម្លៃប្រេងឆៅ

ទីភ្នាក់ងារថាមពលអន្តរជាតិត្រៀមបញ្ចេញប្រេងក្នុងស្តុកជាង ១ ពាន់លានបារ៉ែល ដើម្បីបន្ថយតម្លៃប្រេងឆៅ

បរទេស ៖ ទីភ្នាក់ងារថាមពលអន្តរជាតិ ហៅកាត់ IEA បានត្រៀមបញ្ចេញប្រេងពីក្នុងស្តុកសង្គ្រោះបន្ទាន់ជាង ១ ពាន់លានបារ៉ែល ដើម្បីកាត់បន្ថយតម្លៃប្រេងឆៅដែលកំពុងកើនឡើង ព្រោះតែសង្គ្រាមនៅមជ្ឈិមបូព៌ា ។ នេះបើតាមកាសែត Wall Street Journal កាលពីថ្ងៃអង្គារ ។

Advertisement

ការត្រៀមបញ្ចេញប្រេងនេះធ្វើឡើង ចំថ្ងៃតែមួយដែលនាយកប្រតិបត្តិរបស់ IEA លោក Fatih Birol បាននិយាយ ក្នុងកិច្ចប្រជុំបន្ទាន់មួយ ថា រដ្ឋជាសមាជិករបស់ IEA មានទុនបម្រុងប្រេងសង្គ្រោះបន្ទាន់ច្រើនជាង ១ ពាន់ ២០០ លានធុងលានបារ៉ែល និងទុនបម្រុងឧស្សាហកម្ម ចំនួន ៦០០ លានធុងផ្សេងទៀត ។

ក្នុងករណីប្រទេសជាសមាជិក IEA ចំនួន ៣២ ប្រទេស មិនជំទាស់ពីរឿងនេះទេនោះ, ការសម្រេចចិត្តលើផែនការបញ្ចេញប្រេងពីស្តុកនឹងត្រូវធ្វើឡើងភ្លាមៗតែម្តង ។ នេះគឺជាលើកទី ២ ហើយដែលទីភ្នាក់ងារថាមពលអន្តរជាតិបានបញ្ចេញប្រេងពីក្នុងស្តុក ខណៈការបញ្ចេញលើកមុនធ្វើឡើងកាលពីឆ្នាំ ២០២២ ដែលមានចំនួន ១៨២ លានបារ៉ែល ។

បើតាម CNBC ដែលដកស្រង់ទិន្នន័យ ពីក្រុមហ៊ុនប្រឹក្សា Rapidan Energy Group បានឲ្យដឹងថា ការបញ្ឈប់សកម្មភាពដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz បណ្តាលឱ្យមានការរំខានដ៏ធំបំផុត នៃការដឹកជញ្ជូនប្រេងពិភពលោក ក្នុងប្រវត្តិសាស្ត្រ ដែលគ្របដណ្តប់ប្រហែល ២០% នៃ ការផ្គត់ផ្គង់ ។

កាលពីថ្ងៃទី២ ខែមីនា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានចេញការព្រមានបិទច្រកសមុទ្រ Hormuz ដែលគ្របដណ្តប់ ប្រហែលមួយភាគប្រាំ នៃការនាំចេញប្រេង របស់ពិភពលោក ដោយសារតែ ប្រតិបត្តិការយោធា របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ កាលពីចុងខែកុម្ភៈ ។

យ៉ាងណា ៣ ថ្ងៃ ក្រោយមក រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ច្រកសមុទ្រមួយនេះ មិនត្រូវបានបិទនោះទេ ហើយច្រកសមុទ្រមួយនេះមានសភាពស្ងប់ស្ងាត់ គឺដោយសារតែកប៉ាល់ដឹកទំនិញ រួមទាំង នាវាដឹកប្រេង មិនហ៊ានឆ្លងកាត់ ព្រោះខ្លាចមានការវាយប្រហារពីភាគីជម្លោះ៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា