ក្រសួងបរិស្ថានរកឃើញផ្កាកេសរកូលព្រៃជាង ៥០ប្រភេទ អត្ថប្រយោជន៍ សម្រាប់គ្រឿងសំអាង និងរស អាហារ   | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួងបរិស្ថានរកឃើញផ្កាកេសរកូលព្រៃជាង ៥០ប្រភេទ អត្ថប្រយោជន៍ សម្រាប់គ្រឿងសំអាង និងរស អាហារ  

ក្រសួងបរិស្ថានរកឃើញផ្កាកេសរកូលព្រៃជាង ៥០ប្រភេទ អត្ថប្រយោជន៍ សម្រាប់គ្រឿងសំអាង និងរស អាហារ  

ភ្នំពេញ៖ក្រសួងបរិស្ថានបានចុះប្រមូលសំណាកកេសរកូលព្រៃនៅខេត្តកោះកុងបានជាង ១១៥សំណាក សរុប ប្រមាណជាង ៥០ប្រភេទ កាលពីពេលថ្មីៗនេះ ដោយ សង្ស័យថា កេសរកូល មួយប្រភេទ អាចជាកំណត់ត្រាថ្មី សម្រាប់ ប្រទេស កម្ពុជា។ផ្កាកេសរកូលព្រៃ ជារុក្ខជាតិម្យ៉ាង អាចយកទៅផលិតជាគ្រឿងក្រអូប គ្រឿងសម្អាង សម្រាប់បន្ថែមរសជាតិការ៉េម និងនំជាដើម។ រុក្ខជាតិប្រភេទនេះគេអាចយកទៅបង្កាត់ និងធ្វើពាណិជ្ជកម្មដែលមានតម្លៃយ៉ាងខ្ពស់សម្រាប់ទីផ្សារពិភពលោកទៀតផង។

Advertisement

ក្រសួងបរិស្ថាន បាន ឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ទី១២ ខែមីនាថា ក្នុង ចំណោម កេសរកូលទាំងជាង ៥០ ប្រទេស មាន១១ប្រភេទ មិនទាន់អាចកំណត់អត្តសញ្ញាណបានច្បាស់លាស់បាននៅឡើយ ។អាស៊ីអាគ្នេយ៍ជាតំបន់មួយដែលសម្បូរប្រភេទកេសរកូលព្រៃដុះលូតលាស់ ហើយប្រទេសដែលផលិតកេសរកូលសម្រាប់ពាណិជ្ជកម្មច្រើនជាងគេ គឺប្រទេសហូឡង់ ថៃ ចិន និងសិង្ហបុរី។នៅកម្ពុជា និងឡាវ នៅមានកង្វះខាតការសិក្សាស្រាវជ្រាវនៅឡើយអំពីចំនួន និងប្រភេទពិតប្រាកដនៃកេសរកូលព្រៃ។ នេះ បើតាមការបញ្ជាក់ របស់ក្រសួងបរិស្ថាន។

បច្ចុប្បន្នមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន បានប្រមូលសំណាកកេសរកូលព្រៃប្រមាណ ៥ពាន់សំណាកជាង២០០ប្រភេទ ដោយបានកំណត់អត្តសញ្ញាណ និងកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន ១១៩ប្រភេទ ។ក្រសួងបរិស្ថានបានឲ្យដឹងថាតាមការសន្និដ្ឋានរបស់អ្នកវិទ្យាសាស្រ្ត មានប្រភេទកេសរកូលព្រៃចំនួន ពី ២៥ ០០០ ទៅ ៣០ ០០០ ប្រភេទ ដែលកំពុងមានវត្តមានលើផែនដីយើងនេះ ក្នុងនោះប្រមាណ ១០ ០០០ ប្រភេទ ដុះលូតលាស់នៅតំបន់ត្រូពិច៕

ដោយ៖សេង បារាំង

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា