លោក ត្រាំ ថា ស្តេចអង់គ្លេស មិនចង់ឲ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា ស្តេចអង់គ្លេស មិនចង់ឲ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ

លោក ត្រាំ ថា ស្តេចអង់គ្លេស មិនចង់ឲ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា ព្រះមហាក្សត្រចក្រភពអង់គ្លេស ព្រះអង្គ Charles ទី៣ មិនចង់ឱ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរ នោះដែរ។ លោកថា ការកត់សម្គាល់បែបនេះ ធ្វើឡើង នៅឯពិធីលាងសោយភោជន៍ថ្នាក់រដ្ឋ នៅឯសេតវិមាន កាលពីថ្ងៃអង្គារ។

Advertisement

ស្តេច Charles ទី៣ របស់ចក្រភពអង់គ្លេស និង ម្ចាស់ក្សត្រី Camilla បានយាងទៅដល់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ ទី២៨ ខែមេសា ដើម្បីចាប់ផ្តើមបំពេញព្រះរាជដំណើរទស្សនកិច្ច រយៈពេល ៤ ថ្ងៃ នៅទីនោះ។

ដោយសំដៅលើសង្ក្រាមនៅមជ្ឈិមបូព៌ា, លោក ត្រាំ រៀបរាប់ថា « យើងបានកម្ចាត់គូប្រជែង ដោយយោធា… ព្រះអង្គ Charles យល់ស្របជាមួយខ្ញុំ មិនអនុញ្ញាតឱ្យគូប្រជែងនោះ មានអាវុធនុយក្លេអ៊ែរនោះទេ»។

យ៉ាងណាក៏ដោយ នៅក្នុងព្រះរាជសង្កថា, ព្រះអង្គ Charles មិនបានមានបន្ទូលអ្វីពាក់ព័ន្ធនឹងអ៊ីរ៉ង់ នោះទេ ។នៅពេលត្រូវបានសាកសួរពីអំពីការលើកឡើងរបស់លោក ត្រាំ, ស្ថានទូតអង់គ្លេស ប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រាប់ឱ្យ សាកសួរទៅកាន់ព្រះរាជវាំងអង់គ្លេស។

បើតាម Straitstimes, អ៊ីរ៉ង់ តែងតែប្រកែកថា ខ្លួនមិនកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរទេ ប៉ុន្តែ បាននិយាយថា ខ្លួនមានសិទ្ធិដើម្បីអភិវឌ្ឍបច្ចេកវិទ្យានុយក្លេអ៊ែរ សម្រាប់វិស័យស៊ីវិល ក្នុងនោះ រួមមានទាំង ការចម្រាញ់អ៊ុយរ៉ញ៉ូម ក្នុងនាមជាភាគីមួយ នៃសន្ធិសញ្ញា មិនរីកសាយអាវុធនុយក្លេអ៊ែរ៕

ប្រភព៖ Straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា