ព័ត៌មានថ្មីបំផុត
ads banner
សម្តេចធិបតី៖ សមិទ្ធផលធំធេងគួរជាទីមោទនៈ ដែលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខមាលភាព សង្គមនិងសេដ្ឋកិច្ច នឹងមិនអាចកើតឡើងមានបានឡើយ ប្រសិនបើកម្ពុជាគ្មានសន្តិភាពពេញលេញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលធំធេងគួរជាទីមោទនៈដែលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខមាលភាព សង្គមនិងសេដ្ឋកិច្ច ក្នុងអំឡុងពេលជាង ២ទសវត្សចុងក្រោយនេះ នឹងមិនអាចកើតឡើងមានបានឡើយ ប្រសិនបើកម្ពុជាគ្មានសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា សមិទ្ធផលធំធេងគួរជាទីមោទនដែលកម្ពុជាសម្រេចបាននៅក្នុងការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខមាលភាព សង្គមនិងសេដ្ឋកិច្ច ក្នុងអំឡុងពេលជាង២ទសវត្សចុងក្រោយនេះ នឹងមិនអាចកើតឡើងមានបានឡើយប្រសិនបើកម្ពុជាគ្មានសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងសន្តិសុខសង្គម។ ជាមួយនេះ កំណើនសេដ្ឋកិច្ចរឹងមាំ និងសង្គតភាពបានដើរតួនាទីចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ រួមជាមួយការកើនឡើងនៃការទទួលបានសេវាថែទាំងសុខភាព។ ការពង្រីកការគ្របដណ្តប់ នៃប្រព័ន្ធការពារសង្គម និងភាពប្រសើរឡើងនៃកត្តាសង្គម ដែលមានឥទ្ធិពលលើសុខភាពដែលធ្វើឱ្យស្ថានភាពសុខភាព និងសុខមាលភាព ជីវភាព និងគុណភាពជីវិតរបស់ប្រជាជនកម្ពុជា កាត់តែប្រសើរឡើងជាលំដាប់ ព្រមទាំងអាយុកាលរស់នៅរំពឹងកាន់តែវែង។ ជាមួយគ្នានេះ សម្តេចធិបតីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភគាំទ្រទាំងថវិកា និងបច្ចេកទេស ក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញបន្ទាប់ពីខ្ទេចខ្ទាំដោយសង្គ្រាមជាង២ទសវត្ស។ ជាពិសេសការអភិវឌ្ឍប្រទេសកម្ពុជាក្នុងវិស័យសុខាភិបាល […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner