ព័ត៌មានថ្មីបំផុត
ads banner
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍លោក គង់ សភា ហើយនឹងចាត់ចែងតាមនីតិវិធីដើម្បីឱ្យលោកអាចវិលត្រឡប់មកកាន់កម្ពុជាវិញ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិ។ ដោយសម្តេចធិបតីបានបញ្ជាក់ថា សម្តេចនឹងចាត់ចែងតាមនីតិវិធីដើម្បីឱ្យលោក គង់ សភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ នេះបើយោងតាមឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរដូច្នេះថា «ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោកដែលផ្ញើមកឱ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួបសន្ទនាជាមួយគ្នានៅពេលខាងមុខ»។ យោងតាមលិខិតស្នើសុំអន្តរាគមន៍លើកលែងទោសគោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សប្រឆាំងបានសម្តែងការសោកស្តាយ ដែលរាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា។ លោក គង់ សភា ក៏បានសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី […]
ads banner
អត្ថបទរបស់ AVI Voice on AMS
ads banner
អត្ថបទរបស់ Cambodia 2050
ads banner