ព័ត៌មានថ្មីបំផុត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ការកសាងពង្រឹងនៅសមិទ្ធផលសុខាភិបាល គឺមានសារៈសំខាន់ និងជាការផ្តល់នូវតម្លៃប្រវត្តិសាស្ត្រសម្រាប់វិស័យសុខាភិបាលកម្ពុជា ដែលបានលេចចេញជារូបរាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតេជោចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខមាលភាពប្រជាពលរដ្ឋជាអាទិភាពចម្បងមួយនៅក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដេយចីរភាព និងបរិយាប័ន្ន។ ការបញ្ជាក់របស់សម្តេចធិបតីក្នុងពិធីសម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សមទ្ធិផលសុខភាព គឺព្យាបាលម្នាក់សប្បាយរាប់លាននាក់ បើម្នាក់ជាខ្លួនឯងសប្បាយចិត្តគ្រួសារសប្បាយចិត្តហើយ មានសុភមង្គល។ បើប្រជាពលរដ្ឋមានសុខភាពល្អប្រទេសជាតិមានកម្លាងពលកម្មដែលរឹងមាំជួយទៅដល់ប្រទេសជាតិ ហើយរីកចម្រើនធំណាស់។ សមទ្ធិផលក្នុងវិស័យសុខាភិបាលនេះ គឺមានសារៈសំខាន់។ ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអបអរសាទរជូនចំពោះប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប និងបណ្តាខេត្តនៅជុំវិញនេះ ដែលសេវាមួយចំនួនក្រោយពីការរៀបចំនិងបំពាក់នៅសមត្ថភាពវះកាត់កម្រិតខ្ពស់នេះ គឺនឹងបានទទួលផលអត្ថប្រយោជន៍បន្ថែមទៀត ជាពិសេសការឆ្លើយតបទៅនឹងតម្រូវការព្យាបាលសុខភាព។ សម្តេចធិបតីបានមានប្រសាសន៍បញ្ជាក់ថា ការកសាងពង្រឹងនៅសមទ្ធិផលសុខាភិបាលសំខាន់ ហើយការសម្ភោធពេទ្យទាំងបីដែលបានលើកឡើងខាងលើ គឺជាការផ្តល់នៅតម្លៃប្រវត្តិសាស្ត្រសម្រាប់វិស័យសុខាភិបាលកម្ពុជាដែលបានលេចចេញជារូបរាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចជាកាលសម្តេចតេជោចាត់ទុកការវិនិយោគលើប្រព័ន្ធថែទាំសុខភាព និងសុខមាលភាពប្រជាពលរដ្ឋជាអាទិភាពចម្បងមួយនៅក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចប្រកបដេយចីរភាព និងបរិយាប័ន្ន។ ទន្ទឹមនេះ […]
AVI Voice
គោលបំណងចែករំលែកចំណេះដឹង និងការវិភាគដល់ប្រិយមិត្តអ្នកស្តាប់ជាពិសេសយុវជនលើប្រធានបទសំខាន់ៗដូចជាភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ចសកលនិងក្នុងតំបន់ការអភិវឌ្ឍដោយចីរភាព សេដ្ឋកិច្ចឌីជីថលនិងនវានុវត្តន៍បច្ចេកវិទ្យាដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍនូវសមត្ថភាព និងការយល់ដឹងរបស់យុវជនកម្ពុជាជំនាន់ថ្មីក៏ដូចជា ផ្សព្វផ្សាយឲ្យអន្តរជាតិយល់ដឹងនិងស្គាល់កាន់តែច្បាស់អំពីកម្ពុជា។ —
អត្ថបទរបស់ AVI Voice on AMSCambodia 2050
ផ្តល់ចំនេះដឹងដល់អ្នកពាក់ព័ន្ធដើម្បីសហការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្នុងគោលដៅប្រែក្លាយទៅជាប្រទេសចំណូលមធ្យមកំរិតខ្ពស់ តាមរយៈកិច្ចពិភាក្សាសុីជំរៅ បង្កើនសមត្ថភាព ជំនាញ និងចំណេះដឹងលើគ្រប់វិស័យតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា និងតភ្ជាប់ទំនាក់ទំនងនៅឆាកអន្តរជាតិ។
អត្ថបទរបស់ Cambodia 2050